• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៣ ល្ងាច

ក្មេងស្រីអាយុ១២ឆ្នាំខឹងម្តាយស្តីបន្ទោសចងកសម្លាប់ខ្លួន

ខេត្តកោះកុង÷តាមប្រភពព័ត៌មានពី របាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹក ថ្ងៃព្រហស្បតិ៍ទី១ ខែធ្នូ ឆ្នាំ២០២២បានឲ្យដឹងថា÷មានករណីក្មេងស្រីម្នាក់បានចងកសម្លាប់ខ្លួន នឹងខ្សែទំហំ ១០លី ព្រោះតែរឿងអាណាព្យាបាល ស្តីបន្ទោសឲ្យបន្តិចបន្តួច។ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពី រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ស្ថិតនៅកុនុង ភូមិអូរត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ក្រោយពីបានទទួលព័ត៌មានពី ប្រជាពលរដ្ឋ កម្លាំងជំនាញ អធិការដ្ឋាន ស្រុកបូទុមសាគរនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានសហការជាមួយ លោកគ្រូពេទ្យ មណ្ឌលសុខភាព និងអាជ្ញាធរ ភូមិ_ឃុំ បានចុះត្រួតពិនិត្យ សព បៀប ម៉ូលីកា ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។តាមរយ:ការពិនិត្យសព មានស្លាកស្នាមជាំ ត្រង់កទៅត្រចៀកម្ខាង និងស្នាមជាំ ត្រង់ខ្នង និងមាត់ ខាំចុងអណ្តាត។តាមការបញ្ជាក់ពី លោកគ្រូពេទ្យ សព ពិតជាបានស្លាប់ ដោយចងក ធ្វើអត្តឃាតពិតប្រាកដមែន។

យោងតាមការបំភ្លឺ៍របស់ បងស្រី និងម្តាយសព បានបញ្ជាក់ថា សព បានខឹង ពីការស្តីបន្ទោស របស់ក្រុមគ្រួសារ។បច្ចុប្បន្នសព បានប្រគល់ជូន សាច់ញាតិរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ