• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២៩ ព្រឹក

ក្រសួងអប់រំត្រៀមបញ្ជូនស្រោមវិញ្ញាសានិងហឹបវិញ្ញាសាទៅតាមបណ្តាខេត្ត

ភ្នំពេញ÷ក្រសួងអប់រំយុវជន និងកីឡា នៅព្រលប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២បានបញ្ជាក់ឲ្យដឹងថា គណ:មេប្រយោគ ទូទាំងប្រទេសនិងប្រធានអប្បមាទ ទូទាំងប្រទេស សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង÷

៥ធ្នូ ឆ្នាំ២០២២ កំពុងមានភាពមមាញឹក ក្នុងការរាប់ស្រោមវិញ្ញាសានឹងរៀបចំហឹបវិញ្ញាសា ត្រៀមសម្រាប់ដឹកជញ្ជូន ទៅកាន់បណ្តាខេត្តឆ្ងាយ ដើម្បីធានាថា ការដឹកជញ្ជូន នឹងប្រព្រឹត្តទៅដោយសុវត្ថិភាព។ការរាប់ស្រោមវិញ្ញាសា និងការរៀបចំដឹកជញ្ជូននេះ ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានការចូលរួមត្រួតពិនិត្យ ដោយអង្គភាពប្រឆាំងអំពើពុករលួយ។តាមរយ:ការធ្វើកំណែទម្រង់ វិស័យអប់រំក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ធានាបានថា ការប្រឡងប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ដើម្បីទទួលបានព័ត៌មានផ្សេងៗ និងសំណួរចម្លើយទាក់ទង នឹងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សូមចូលទៅកាន់÷https://t.me/moeysbot៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ