• ច័ន្ទ ២៩ មេសា ២០២៤ ១១:២២ ព្រឹក

កម្ពុជាចម្រាញ់រ៉ែមាសបាន៤,៨២៥ក្នុងខេត្តចំនួន៣

តាមការបញ្ជាក់ឲ្យដឹងពី លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៤,៨២៥ គីឡូក្រាម ហើយ នៅទីតាំងចំនួន៤ ដែលក្រុមហ៊ុន កំពុងធ្វើអាជីវកម្មរ៉ែមាស នៅក្នុងខេត្តចំនួន៣រួមមាន÷ខេត្តព្រះវិហារ,ក្រចេះនិងខេត្តមណ្ឌលគិរី។

លោកស៊ុយ សែម ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយនិវត្តជន នៃក្រសួងរ៉ែ និងថាមពល នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៤ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាស នៅក្នុងប្រទេសកម្ពុជា និងទទួលបានលទ្ធផលរួមមាន÷

ទី១÷ក្រុមហ៊ុនXing Yuan Kanng Yeak មានទីតាំង នៅតំបន់អូរខ្លិកខ្លក់ ស្រុកសំបូរ ខេត្តក្រចេះ ចម្រាញ់រ៉ែមាសបាន ចំនួន២២គីឡូក្រាម ដែលជាមាសទឹក១០ និងលក់ក្នុងប្រទេសកម្ពុជា។

ទី២÷ក្រុមហ៊ុន Xinshan Industrial Cambodia មានទីតាំង នៅតំបន់ភ្នំម្លុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ចម្រាញ់រ៉ែមាសបានចំនួន ៤៥ គីឡូក្រាម។

ទី៣÷ក្រុមហ៊ុន Delcom Kampucheaមានទីតាំងនៅតំបន់ភ្នំអន្លុង ស្រុករវៀង ខេត្តព្រះវិហារចម្រាញ់រ៉ែមាសបាន១៦០គីឡូក្រាម។

ទី៤÷ក្រុមហ៊ុន Renaissance Minerals មានទីតាំងនៅ តំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ចម្រាញ់រ៉ែមាសបានចំនួន៤,៥៩៨ គីឡូក្រាម។

សូមបញ្ជាក់ថាក្រុមហ៊ុនRenaissance Minerals(Cambodia)Ltdជាក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលីនិងជាក្រុមហ៊ុនទី១ដែលជាក្រុមហ៊ុនខ្នាតអន្តរជាតិអាចចាប់ផ្តើមផលិតមាសជាលើកដំបូងនៅប្រទសកម្ពុជា។

ក្រុមហ៊ុននេះ បានចាប់ផ្តើមសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវ ការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់ អូរខ្វាវស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់នាពេលបច្ចុប្បន្ននេះ ប្រតិបត្តិការបានជាង១ឆ្នាំហើយ។

សូមបញ្ជាក់ថា កម្ពុជាគឺជាដែនដីសុវណ្ណភូមិ ពោរពេញទៅដោយធនធានធម្មជាតិ ដែលមានគ្រប់ទីកន្លែង។ ស្របពេលដែលប្រទេសជាតិ កំពុងមានសន្តិភាព កម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើន ឈានទៅមុខ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានកិត្តិយស សក្តានុពលលើឆាកអន្តរជាតិដែលចង់និយាយថា,ខ្មែរអាចធ្វើបាន,ខ្មែរស្រឡាញ់ខ្មែរ,ខ្មែរគ្រប់និន្នាការនយោបាយ,ស្រឡាញ់សន្តិភាពនិងការអភិវឌ្ឍ,លើកលែងជនក្បត់ជាតិ៣ជំនាន់ ទណ្ឌិត សមរង្ស៊ី មានសារជាតិបំផ្លាញពូជសាសន៍ខ្លួនឯង កិត្តិយសប្រទេសជាតិ ប្រមាថមើលងាយអង្គព្រះមហាក្សត្រ ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់របស់ប្រជានុរាស្ត្រ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ