• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១២ ព្រឹក

ប្រមុខរាជរដ្ឋាភិបាលទម្លាក់ថវិកាជាតិ ៣០លានដុល្លារ បោសសម្អាតមីន ឱ្យអស់ត្រឹម ឆ្នាំ ២០២៥

ក្រោយពីថវិកាចំនួន ១៨៤ ៧៣៥ ៧០ ដុល្លារ ដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ សម្តេចម៉ែ និងសប្បុរសជនសម្រាប់ការដោះមីន បានចំណាយអស់នៅត្រឹមព្រឹកថ្ងៃ១ធ្នូ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចទម្លាក់ថវិកាជាតិប្រមាណ ៣០លានដុល្លារអាមេរិក ដាក់ចូលទៅជាមូលនិធិបំផ្លាញ ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាថា ឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីន។តាមរយៈទំព័រផេកផ្លូវការរបស់សម្តេចតេជោ បានលើកឡើងថា ក្នុងករណីខ្វះ សម្រាប់ឆ្នាំ២០២៤ និង២០២៥ អាជ្ញាធរមីន ត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំថវិកាប្រចាំ ឆ្នាំ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់សប្បុរសជនចូលរួមតាមលទ្ធភាព ដើម្បីឱ្យឆ្នាំ២០២៥ កម្ពុជាគ្មានមីន ផ្តល់ដីដោយសុវត្តិភាព និងដោយស្នាមញញឹមជូនប្រជាពលរដ្ឋ។សម្តេចតេជោ ហ៊ុន សែន បានបួងសួងសូមឱ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកប ដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយៈពេល ៥៥ឆ្នាំ (១៩៧០-២០២៥)។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន ថ្លែងអំណរគុណ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី ដែល តែងតែ យកចិត្តទុកដាក់ និង គិតគូរ ដល់ សុខ សុវត្ថិភាព ជីវភាពរស់នៅ និង ភាព សុខដុមរមនា រប ស់ ប្រជាពលរដ្ឋ គ្រប់លំដាប់ ថ្នាក់ គ្រប់ វ័យ គ្រប់ កាលៈទេសៈ និង គ្រប់ ទីកន្លែង ដោយ មិន ប្រកាន់ និន្នាការ នយោបាយ ឡើយ ។បើតាមឯកឧត្តម លី ធុជ អាជ្ញាធរ មីន នឹង បន្ត សហការ ជាមួយ កងទ័ពជើងគោក មជ្ឈមណ្ឌល ជាតិ កង រក្សា សន្តិភាព និង មជ្ឈមណ្ឌល សកម្មភាព កំចាត់ មីន កម្ពុជា នឹង ប្រើប្រាស់ ថវិកា របស់ សម្តេច តេ ជោ ធ្វើការ បោសសម្អាត មីន ឲ្យ ចំ គោលដៅ ជា អាទិភាព និង ឆ្លើយតប នឹង តម្រូវការ ជាក់ស្តែង រប ស់ សហគមន៍ ក្នុង គោលបំណង ចូលរួម ព ន្លឿ ន ផ្តល់ ដី សុវត្ថិភាព បង្កើត ស្នាមញញឹម ។

ចាប់តាំងពីឆ្នាំ១៩៧៩មក ប្រជាជនចំនួន ៦៥,០០៤នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ១៩,៨១៨នាក់។ ជាមួយគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចំនួនជនរងគ្រោះប្រចាំ ឆ្នាំបានថយចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុត មកនៅ ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងមកនេះ។

គិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,០០១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨ គីឡូម៉ែត្រក្រឡា រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមផងដែរ។

ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង ២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការ ងារសកម្មភាពមីន នៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការ អនុវត្តផែន ការយុទ្ធសាស្ត្រជាតិ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ