• ច័ន្ទ ២៩ មេសា ២០២៤ ០៤:០០ ព្រឹក

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី៖ បើគ្មានសន្តិភាពក៏គ្មានការវិនិយោគដែរ

ភ្នំពេញ÷សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រាះរាជាណាចក្រកម្ពុជា បានថ្លែងថា សន្តិភាពមានសារសំខាន់ខ្លាំងណាស់ បើគ្មានសន្តិភាពនោះទេ ក៏គ្មានការអភិវឌ្ឍនោះដែរ។សម្តេចបានថ្លែងដូចនេះ នៅព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការ របស់ក្រុមហ៊ុន មីនេបៀMinebea(Cambodia)។ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា បើគ្មានសន្តិភាពនោះទេ ក្រុមហ៊ុននានា ក៏មិនអាចមក វិនិយោគ នៅប្រទេសយើងបានដែរ ហើយការវិនិយោគនេះ មិនមែនផ្តើមចេញពីអស្ថិរភាព និងសង្គ្រាមនោះទេ គឺកើតចេញពីការលើកទឹកចិត្តនានា ដែលកត្តាធំបំផុត គឺសន្តិភាពនេះ។សម្តេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា កត្តាសន្តិភាព បានបង្កើតឲ្យមាន សិទ្ធិរស់រានមានជីវិត សិទ្ធិមនុស្ស សិទ្ធិសេរីភាព សិទ្ធបោះឆ្នោត និងសិទ្ធិនានាផងដែរ ដូចនេះ យើងត្រូវតែរួមគ្នាថែរក្សាសន្តិភាពឲ្យបាន។សូមបញ្ជាក់ថាក្រុមហ៊ុនមីនីបៀដ៏ធំមួយរបស់ជប៉ុនដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូលLEDនិងសម្ភារ:ក្មេងលេងកម្សាន្តផងដែរ។ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជាមានរហូតដល់ទៅ ៤០០លាន ដុល្លារអាមេរិកនិងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង៦ពាន់នាក់។បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់ ១,១២៤ ពាន់ លានយេន ស្មើនឹងជាង ៨ពាន់ លានដុល្លារ ទៅ៩៥កន្លែងទូទាំងពិភពលោក។ សម្តេចតេជោ ហ៊ុនសែន ពិតជារីករាយ ដែលបានអញ្ជើញចូលរួម ក្នុងខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនេបៀ នៅកម្ពុជានិងបានមកសួរសុខទុក្ខ ដោយផ្ទាល់ ដល់បុគ្គលិកកម្មករ កម្មការិនី ទាំងអស់នៃក្រុមហ៊ុន មីនេបៀ នាពេលនេះ។នេះជាលើកទី៤ហើយដែល សម្តេចបានអញ្ជើញមកកាន់ក្រុមហ៊ុននេះ។សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជំនឿចិត្ត ជាចំណុចពិសេសនៃការរីកលូតលាស់ របស់ក្រុមហ៊ុន មីនេបៀរបស់ជប៉ុននៅកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា គោលនយោបាយវិនិយោគរបស់កម្ពុជា "ត្រីណាមកមុនចាប់យកមុន"គឺមិនប្រកាន់ត្រីតូចឬត្រីធំនោះទេ។ សម្តេចតេជោ បានបង្ហាញនូវក្តីរីករាយ ដែលបានរួមចំណែកឲ្យ ក្រុមហ៊ុនមីនេបៀ នៅកម្ពុជាមានការរីកចម្រើន ជាមួយនឹងទុនកើនដល់ ៦០០លាន ដុល្លារ និងមានកម្មករ បម្រើការងារដល់ ៦ពាន់នាក់នេះ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ