• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤០ ព្រឹក

ក្រសួងកសិកម្ម បន្តចុះពិនិត្យ តាមដានការប្រមូលផល និងតម្លៃស្រូវប្រជាកសិករនៅខេត្តបាត់ដំបង

បាត់ដំបង៖ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ លោក ឃី កុសល  អនុរដ្ឋលេខាធិការ រួមដំណើរដោយតំណាងអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ដើម្បីចុះពិនិត្យ តាមដានការប្រមូលផល និងតម្លៃស្រូវរបស់បងប្អូនប្រជាកសិករ នៅខេត្តបាត់ដំបង។ ជាលទ្ធផលបានពិនិត្យឃើញថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រមូលផលស្រូវកណ្តាលអនុវត្តបាន ៩៤.២៦% នៃផ្ទៃដីសរុបចំនួន ១០៦,២៩៧ហិកតា។  ជាមួយគ្នានេះដែរ ក្រោយពីមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងការគ្រប់គ្រងស្ថេរភាពតម្លៃ ឃើញថា ប្រជាពលរដ្ឋមានសេចក្តីត្រេកអរ និងសារទចំពោះចំណាត់ការនេះ។ជាសំណូមពរ បងប្អួនប្រជាកសិករស្នើដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវឱ្យបន្តរក្សាស្ថេរភាពតម្លៃស្រូវនៅរដូវប្រមូលផលក្រោយៗទៀត ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំផែនការប្រមូលទិញឱ្យបានជាក់លាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ