• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៩ ព្រឹក

អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ស្តីពីការងារដឹកជញ្ជូនខ្សាច់ នៅតាមដេប៉ូស្តុកខ្សាច់ និងការងារសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងក្រុងតាខ្មៅ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ស្តីពីការងារដឹកជញ្ជូនខ្សាច់ នៅតាមដេប៉ូស្តុកខ្សាច់ និងការងារសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងក្រុងតាខ្មៅ ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត អាជ្ញាធរក្រុងតាខ្មៅ មន្ទីរជំនាញ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវជួបប្រជុំជាមួយម្ចាស់ដេប៉ូស្តុកខ្សាច់ទាំង១២ នៅក្នុងក្រុងតាខ្មៅដែលកំពង់ដំណើរ ដើម្បីពិភាក្សាគ្នា រកដោះស្រាយឱ្យបានសមស្រប ត្រូវធ្វើយ៉ាងសម្របសម្រួលឱ្យម្ចាស់ដេប៉ូខ្សាច់ទាំងនោះ ខិតខំអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា។ឯកឧត្តមបានបន្តថា រាល់ការដឹកជញ្ជូនខ្សាច់តាមបណ្ដាដេប៉ូទាំងអស់ ដាច់ខាតត្រូវធ្វើតាមបទដ្ឋានបច្ចេកទេស ពិសេសអាជ្ញាធរត្រូវសម្របសម្រួលឱ្យមានកិច្ចសហការចូលរួមពីម្ចាស់ដេប៉ូ ក្នុងការសម្អាតខ្សាច់ដែលជ្រុះតាមផ្លូវ ឱ្យបានស្អាតជាប្រចាំ ដូចជានៅតាមផ្លូវលេខ ១១៥ ផ្លូវ ២១A ២១B និងផ្ដើលូវផ្ម្បីសេងៗទៀត កុំឱ្យមានប៉ះពាល់ដល់អ្នកធ្វើដំណើរ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងបរិស្ថានទីក្រុង។

ពាក់ព័ន្ធនឹងបញ្ហាសំរាម ឯកឧត្តមអភិបាល បានណែនាំដល់ អាជ្ញាធរក្រុងតាខ្មៅ ត្រូវបង្កើនកិច្ចសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ត្រូវជួបប្រជុំជាមួយក្រុមហ៊ុន សំដៅធ្វើក្រុមហ៊ុនខិតខំពង្រឹងបន្ថែមទៀតទៅលើការដឹកជញ្ជូន និងប្រមូលសំរាមឱ្យបានទៀងទាត់ត្រូវសម្របសម្រួលជាមួយក្រុមហ៊ុនក្នុងការបង្កើន ចំនួនរថយន្តដឹកសំរាម រ៉ឺម៉កដឹកសំរាម ចំនួនភ្នាក់ងារបោសសំអាត ឱ្យសមស្របទៅនឹងបរិមាណសំរាមនៅក្នុងក្រុងតាខ្មៅពិសេសត្រូវជំរុញដល់ក្រុមហ៊ុនប្រមូលសំរាម ឱ្យខិតខំប្រមូលយកសំរាម នៅតាមតំបន់ដែលនៅឆ្ងាយៗពីទីប្រជុំជនផងដែរ។បន្ថែមពីលើនេះ ឯកឧត្តមអភិបាល ក៏បានតម្រូវឱ្យអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងការងារប្រមូលសំរាម និងសម្អាតបរិស្ថានទីក្រុង និងចូលរួមជាថវិកាតិចតួច ដើម្បីផ្ដល់ជូនដល់ក្រុមហ៊ុនយកទៅអនុវត្តក្នុងការងារប្រមូលសំរាមរបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការធ្វើឱ្យទីក្រុងស្អាត និងមានសោភ័ណភាព។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ