• ច័ន្ទ ២៩ មេសា ២០២៤ ០៦:០៧ ព្រឹក

សមត្ថកិច្ចកម្ពុជាបន្តទទួលបានពាក្យបណ្តឹង៦ទៀតដែលស្នើឲ្យជួយសង្គ្រោះជនបរទេស៨នាក់

ភ្នំពេញ÷តាមការបញ្ជាក់របស់ លោកនាយ ឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា÷សមត្ថកិច្ចកម្ពុជាបានទទួលសំណើ ចំនួន៦ករណីទៀត ដែលស្នើឲ្យជួយសង្គ្រោះជនបរទេសចំនួន៨នាក់នេះ បើគិតចាប់ពីម៉ោង៣និង០០នាទី ថ្ងៃទី២៧ ដល់វេលា ម៉ោង៣និង០០នាទី ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២២។

លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបន្តថា សំណើទាំង៦ករណីនេះ គឺស្នើឲ្យសង្គ្រោះជនជាតិចិនចំនួន៨នាក់និងវៀតណាម១នាក់។នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់ថា÷បច្ចុប្បន្នភាពស្រាវជ្រាវតាមបញ្ជីតាមដានគិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា នេះរួមមាន÷

១,សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោមសរុប៦២០ករណី មានមនុស្ស១,៥៣០នាក់

២,បានស្រាវជ្រាវស៊ើបអង្កេតបឋម រកឃើញ៣៣៦សំណើ និងបិទសំណុំរឿង ១៣៧សំណើ(រកឃើញមនុស្ស៧៤៧នាក់,ឃាត់ខ្លួនជនសង្ស័យ៩០នាក់,បិទក្រុមហ៊ុន៥ទីតាំង និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន៤ទីតាំង)

៣,កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត១៤៧ករណី។

សូមជម្រាបដែរថា សម្តេចក្រឡាហោមសខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ_អន្តរជាតិស្ថានតំណាង។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ