• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣៦ ព្រឹក

កម្លាំងកងពលតូចថ្មើរជើងលេខ៤១ ជួយរុះរើ និងដឹកជញ្ជូនផ្ទះជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរើលំនៅឋានចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍថ្មីរុនតាឯក

ខេត្តសៀមរាប៖ អនុវត្តបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ស្តីពីការចាត់តាំងកម្លាំងតាមបណ្តាកងឯកភាពចំណុះយោធភូមិភាគទី៤ សហការចុះជួយរុះរើ ផ្ទះជូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ និងដឹកជញ្ជូនទៅកាន់តំបន់អភិវឌ្ឍថ្មីរុនតាឯក។ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ នៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២២ បានចាត់តាំងលោកវរសេនីយ៍ឯក ហោ ប៊ុនថន មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤១ ដឹកនាំកម្លាំងចំនួន១១៨នាក់ រួមជាមួយមធ្យោបាយដឹកជញ្ជូនរថយន្តចំនួន១៥គ្រឿង និងឧបករណ៍សម្ភារមួយចំនួនទៅចុះជួយរុះរើផ្ទះជូនប្រជាពលរដ្ឋនៅភូមិត្រពាំងសេះ និងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប និងដឹកជញ្ជូនទៅកាន់តំបន់អភិវឌ្ឍថ្មីរុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។សូមរំលឹកថា ការចុះជួយរុះរើ និងដឹកជញ្ជូនផ្ទះជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារដែលបានស្ម័គ្រចិត្តរើលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍថ្មីរុនតាឯក ដោយប្រគល់ឲ្យកម្លាំងយោធភូមិភាគទី៤ និងកម្លាំងកងពលធំអន្តរាគមន៍លេខ២ទទួលខុសត្រូវក្នុងការចុះជួយរុះរើផ្ទះជូនប្រជាពលរដ្ឋ និងដឹកជញ្ជូនមកកាន់តំបន់អភិវឌ្ឍថ្មីរុនតាឯក៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ