• ច័ន្ទ ២៩ មេសា ២០២៤ ០៨:០២ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ២៩ខែវិច្ឆិកាកើតឡើង៦លើកស្លាប់និងរបួស១២នាក់

ភ្នំពេញ÷អគ្គស្នងការដ្ឋាននគរបាលជាតិនៅរសៀលថ្ងៃអង្គារទី២៩ខែវិច្ឆិកាឆ្នាំ២០២២នេះបានឲ្យដឹងថាមានមនុស្សស្លាប់ចំនួន៣នាក់របួសធ្ងន់ចំនួន៨នាក់(ស្រី៤នាក់)និងរបួសស្រាលចំនួន១នាក់(ស្រី១នាក់)។

ជាក់ស្តែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១២នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៦លើកក្នុងនោះល្បឿន១លើកមិនគោរពសិទ្ធិ៣លើកស្រវឹង១លើកកត្តាយានយន្ត១លើក។

សូមជម្រាបជូនថាកាលពីថ្ងៃទី២៨ខែវិច្ឆិកានេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាងប្រទេសកើតឡើងចំនួន៨លើកបណ្តាលឲ្យមនុស្សស្លាប់២នាក់និងរបួសធ្ងន់ស្រាល១៤នាក់។គួរបញ្ជាក់ថាមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន÷ល្បឿន,មិនគោរពសិទ្ធិ,មិនប្រកាន់ស្តាំ,ប្រជែងគ្រោះថ្នាក់,បត់ខ្វះការប្រុងប្រយ័ត្នក្នុងតំបន់គ្រោះថ្នាក់និងសេពគ្រឿងស្រវឹង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ