• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០៦ ល្ងាច

យានយន្តល្មើសចំនួន២៥៤គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នៅទូទាំងប្រទេស ថ្ងៃទី២៩ខែវិច្ឆិកា

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:ស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅរសៀលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២២បានបញ្ជាក់ថាចំនួនគោលដៅសរុប១៦៣គោលដៅមានយានយន្តចូលគោលដៅចំនួន២,៥៦៥គ្រឿងក្នុងនោះរថយន្តធំ១៥គ្រឿងរថយន្តតូច៥២០គ្រឿងនិងម៉ូតូចំនួន២,០៣០គ្រឿងរកឃើញយន្តល្មើសសរុបចំនួន២៥៤គ្រឿងរថយន្តធំ៣គ្រឿងរថយន្តតូច៣៥គ្រឿងនិងម៉ូតូចំនួន២១៦គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក.នៅទូទាំងប្រទេស។

ដោយឡែកក្នុងរយ:ពេល២៩ថ្ងៃ(ថ្ងៃទី១_២៩ខែវិច្ឆិកា)ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន៥១,២៣០គ្រឿងរថយន្តធំ២៩៤គ្រឿងរថយន្តតូច៦,៥៨៩គ្រឿងនិងម៉ូតូ៤៤,៣៤៧គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤,៩០៣គ្រឿងរថយន្តធំ១០៥គ្រឿងរថយន្តតូច៦១២គ្រឿងនិងម៉ូតូ៤,១៨៦គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ.បក.នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃរយ:ពេល២៩ថ្ងៃនៃខែវិច្ឆិកានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ