• ច័ន្ទ ២៩ មេសា ២០២៤ ១២:០១ ល្ងាច

យុទ្ធនាការចុះល្បាតតាមតំបន់មិនរៀបរយឃាត់ខ្លួនបានមនុស្ស៩នាក់

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២នេះថា÷សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនចុះល្បាតនៅតាមតំបន់ពណ៌ប្រផេះនិងសំណង់មិនរៀបរយទាំង១៤ខណ្ឌជាក់ស្តែងកម្លាំងយើងបង្ក្រាបករណីគ្រឿងញៀន២ខណ្ឌគឺខណ្ឌពោធិ៍សែនជ័យនិងខណ្ឌសែនសុខឃាត់មនុស្សសរុប៩នាក់(ស០១)ក្រាមសថ្លាចំនួន៣កញ្ចប់តូចកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២២។

របាយការណ៍ដដែលបន្តថាគោលដៅទី១÷នៅចំណុចផ្លូវបេតុងភូមិអង្គសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ភេទប្រុសគ្រឿងញៀនថង់តូច១កញ្ចប់និងដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១។ចំណែកគោលដៅទី២÷នៅចំណុចសាលាយេស៊ូសង្កាត់អូរបែកក្អមខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់(ស្រី១នាក់)គ្រឿងញៀនចំនួនថង់តូចចំនួន២កញ្ចប់និងដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ