• ច័ន្ទ ២៩ មេសា ២០២៤ ១២:០១ ល្ងាច

ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី៦ខែធ្នូអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយ ឡំទៅដោយផ្គររន្ទះ

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍ធាតុអាកាសចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី៦ខែធ្នូឆ្នាំ២០២២បានបញ្ជាក់ឲ្យដឹងថា÷
_ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី២ខែធ្នូនឹងទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់។
_បន្តពីថ្ងៃទី៣_៦ខែធ្នូទទួលរងឥទ្ធិពលពីការប្រសព្វគ្នារវាងជ្រលងសម្ពាធទាបរុញទូលពីសមុទ្រចិនខាងត្បូងនិងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសាន។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷
១/តំបន់ទំនាបកណ្តាល÷
_សីតុណ្ហភាពអប្បបរមាមានពី២២_២៤°C
_សីតុណ្ហភាពអតិបរមាមានពី៣០_៣២°C
_ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី២ធ្នូនឹងអាចមានភ្លៀងធ្លាក់តិចតួច
_បន្តពីថ្ងៃទី៣_៦ខែធ្នូនឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះ
២/តំបន់ខ្ពង់រាប÷
_សីតុណ្ហភាពអប្បបរមាមានពី២១_២៣°C
_សីតុណ្ហភាពអតិបរមាមានពី២៩_៣១°C
_ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី២ខែធ្នូនឹងអាចមានភ្លៀងតិចតួច
_បន្តពីថ្ងៃទី៣_៦ខែធ្នូនឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យមលាយឡំទៅដោយផ្គររន្ទះ
៣/តំបន់មាត់សមុទ្រ÷
_សីតុណ្ហភាពអប្បបរមាមានពី២៣_២៥°C
_សីតុណ្ហភាពអតិបរមាមានពី៣០_៣២°C
នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះ.។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ