• ច័ន្ទ ២៩ មេសា ២០២៤ ១០:០២ ព្រឹក

រាជរដ្ឋាភិបាលបើកប្រាក់ឧបត្ថម្ភគោលនយោបាយលើកដំបូង ជូនយោធិនសោធននិវត្តន៍ ក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៥២

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកវរសេនីយ៍ឯក សំ ថុង មេបញ្ជាការរង តំណាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល បើកប្រាក់ឧបត្ថម្ភ គោលនយោបាយ របស់រាជរដ្ឋាភិបាល មួយលើកដំបូង ជូនយោធិនសោធននិវត្តន៍ ក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៥២ មានចំនួន ២០នាក់ ដែលត្រូវផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិឆ្នាំ២០២២ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា 
ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ ក្រសួងការពារជាតិ។នាឱកាសនោះដែរ លោកវរសេនីយ៍ឯក សំ ថុង មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥២ បានមានមតិស្វាគមន៍ និងសូមគោរពថ្លែងអំណរគុណ ដល់បងប្អូនយោធិនសោធននិវត្តន៍ទាំងអស់ ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ជាពិសេសបងប្អូនយោធិនសោធននិវត្តន៍ទាំងអស់ ជាប្រតិបត្តិករចូលរួមយ៉ាងសកម្មក្នុងការបង្រួបបង្រួមជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្តន៍នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ជំនួសមុខ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចថ្មើរជើងលេខ៥២ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងយកចិត្តទុកដាក់គិតគូរដល់យោធិនសោធននិវត្តន៍ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ គំរូវីរភាពដ៏ល្អផូរផង់នេះនឹងបានដិតជាប់ក្នុងក្រអៅបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។ ថ្វីត្បិតអស់លោកជាយោធិន ដែលបានចេញពីជួរកងយោធពលខេមរភូមិន្ទផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក៏ដោយក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់បងប្អូនអតីតយុទ្ធជនជានិច្ច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ