• ច័ន្ទ ២៩ មេសា ២០២៤ ០៧:២៩ ព្រឹក

សេចក្តីប្រកាសព័ត៌មានស្តីពីការលើកកម្ពស់ការកសាងសមត្ថភាពជំនាញឌីជីថលតាមរយ:កម្ម វិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ

ភ្នំពេញ÷ក្រោមការយកចិត្តទុកដាក់ជាបនរចាំលើការកសាងធនធានមនុស្សឆ្នើមនិងអនាគតយុវជនយុវនារីក្នុងយុគសម័យឌីជីថលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្តល់"អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ_TechoDigital Talent Scholarship"តាមរយ:ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាំងពីឆ្នាំ២០២០មក។កន្លងមកកម្មវិធីអាហារូបករណ៍នេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរដោយទទួលបានសិស្សចំនួន២៥០នាក់ជ្រើសរើសពីសិស្សឆ្នើមទូទាំងប្រទេស។

ទន្ទឹមនឹងនេះក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២២លោកបណ្ឌិតហ៊ុនម៉ាណែតបានផ្តល់អនុសាសន៍ជំរុញឲ្យមានការបណ្តុះបណ្តាលធនធានមនុស្សជំនាញជាពិសេសលើជំនាញបច្ចេកវិទ្យាឌីជីថលនិងដោយពិនិត្យឃើញពីភាពជោគជ័យនៃកម្មវិធីអាហារូបរណ៍ព្រមទាំងដើម្បីផ្តល់ឱកាសដល់សិស្សបញ្ចប់ការសិក្សានៅវិទ្យាល័យមន្ត្រីរាជការបុគ្គលិកស្ថាប័នរដ្ឋនិងឯកជននិងសាធារណជនឲ្យទទួលបាននូវចំណេះដឹងនិងការពង្រឹងសមត្ថភាពបន្ថែមទៀតលើជំនាញបច្ចេកវិទ្យាឌីជីថលកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោគ្រោងនឹងផ្តល់អាហារូបករណ៍ជាច្រើននៅឆ្នាំ២០២៣លើជំនាញឌីជីថលក្នុងនោះរួមមាន÷
_ថ្នាក់បរិញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិតចំនួន៣០០_៥០០នាក់នៅគ្រឹះស្ថានអប់រំក្នុងប្រទេសនិងក្រៅប្រទេស
_វគ្គបណ្តុះបណ្តាលអ្នកជំនាញឌីជីថលរយ:ពេល៣ខែទៅ១ឆ្នាំចំនួន១០០០_២០០០នាក់
_វគ្គបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលសម្រាប់បង្កើនប្រសិទ្ធភាពការងារចំនួន២០០០_៥០០០នាក់។
ចំពោះព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំអាហារូបករណ៍ខាងលើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងជូនដំណឹងជាបន្តបន្ទាប់នាពេលខាងមុខ។
សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ