• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣៧ ព្រឹក

CDC អនុម័តគម្រោង ៤ បន្ថែមទៀតមានទំហំទុន វិនិយោគជាង ១៧០ លានដុល្លារ


ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា (CDC) បាន សម្រេចអនុម័ត គម្រោងវិនិយោគចំនួន ៤ គម្រោងបន្ថែមតៀតនៅខេត្តព្រះសីហនុ ដែលមានទំហំទុនវិនិយោគ រហូតដល់ជាង ១៧០ លានដុល្លារ (១៧១.៩) ដែលអាចបង្កើតការងារខ្ទង់ពាន់កន្លែង។ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជាបានឲ្យដឹងថា តាមសំណើសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋា គារផ្កាយ៥ ចំនួន ៥៨២បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តរបស់ក្រុមហ៊ុន MARITIME CITY CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១៦៤,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥៥កន្លែង។ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគដល់ ក្រុម ហ៊ុនចំនួន ៣ ទៀត គឺគម្រោងបង្កើតរោងចក្រផលិតទុយោប្លាស្ទិក គ្រឿងតំណបំពង់ទីប ជ័រ គ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំរបស់ក្រុមហ៊ុន ONEPLUS NEW MATERIAL TECHNOLOGY CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួនប្រមាណ ៧០កន្លែង។

ទី២ គម្រោងបង្កើតរោងចក្រផលិតភួយរបស់ក្រុមហ៊ុនJINLAI TEXTILES CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១០០កន្លែង។ទី ៣ គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ធ្វើពីប្លាស្ទិក ស្កុត និងស្ទិកឃ័ររបស់ក្រុមហ៊ុន “XINJINCAI PLASTIC (CAMBODIA) CO., LTD.” ដែលមានទីតាំងវិនិយោគ ស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០កន្លែង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ