• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៤ ព្រឹក

រំលោភក្មេងស្រីអាយុ៩ឆ្នាំចងដៃចងជើងនិងច្របាច់ករួចហើយរត់គេចខ្លួនបាត់ស្រមោល

កណ្តាល÷ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ត្រូវជនអប្រិយចាប់រំលោភយ៉ាងសាហាវឃោរឃៅដោយចងដៃជើងនិងច្របាច់កលុះយប់ឡើងទើបដឹងដល់ជីដូនទៅដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍។ករណីនេះបានកើតឡើងនៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២២វេលាម៉ោង២៣និង៤០នាទីក្នុងភូមិអញ្ចែងក្រោមឃុំពុកឫស្សីស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថាក្មេងស្រីរងគ្រោះអាយុ៩ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីលំនៅភូមិឃុំកើតហេតុ។ចំណែកជនសង្ស័យឈ្មោះតែមប៊ុនហេងភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិឃុំកើតហេតុ(គេចខ្លួន)។

ប្រភពដដែលបន្តថារយ:ពេល៩ឆ្នាំមកហើយជនរងគ្រោះបានស្នាក់នៅជាមួយជីដូនមួយឈ្មោះវ.ផ.អាយុ៥៩ឆ្នាំនៅភូមិកើតហេតុរហូតដល់សព្វថ្ងៃនេះដោយឪពុកម្តាយទៅស្នាក់នៅរាជធានីភ្នំពេញធ្វើជាកម្មកររោងចក្រ។លុះមកដល់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២២វេលាម៉ោង២០និង០០នាទីជនរងគ្រោះបានឡើងទៅដេកនៅលើផ្ទះជាមួយបងប្អូនឯជីដូនដេកនៅលើគ្រែក្រោមផ្ទះជាមួយចៅផ្សេងទៀត។

រហូតដល់វេលាម៉ោង២៣និង៤០នាទីយប់ថ្ងៃដដែលស្រាប់តែឮជនជនរងគ្រោះស្រែកយំនៅលើផ្ទះយ៉ាងខ្លាំងទើបជីដូនឡើងទៅសួរនាំហើយជនរងគ្រោះនិយាយថាខ្ញុំនោមមិនកើតទេឈឺផ្សាប្រដាប់ភេទខ្លាំងណាស់។បន្ទាប់មកជីដូនសួរថាមានរឿងអ្វីបានឈឺ?

ជនរងគ្រោះនិយាយថាពូហេងរំលោភខ្ញុំហើយច្របាច់កនិងចងដៃខ្ញុំ។ពេលនោះជីដូនបានពិនិត្យមើលប្រដាប់ភេទរបស់ជនរងគ្រោះឃើញមានឈាមយ៉ាងខ្លាំងក៏បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យស្រុករហូតដល់វេលាម៉ោង៩ព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២២ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សីឯជនសង្ស័យឈ្មោះតែមប៊ុនហេងគេចខ្លួនបាត់។

ករណីនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកនិងប៉ុស្តិ៍រដ្ឋបាលពុកឫស្សីកំពុងតែស្រាវជ្រាវរកជនល្មើស៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ