• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤៥ ព្រឹក

ការបង់ពន្ធមធ្យោដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទនឹងផុតកំណត់នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ ២០២២

ភ្នំពេញ÷អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជូនដំណឹងថាសល់តែ២ថ្ងៃទៀតការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២២នឹងផុតកំណត់។
សូមបញ្ជាក់ថាការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២នឹងផុតកំណត់នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២ពោលគឺសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ។បើបងប្អូន
យឺតយូរអាចប្រឈមនឹងការពិន័យតម្លៃទ្វេដងឬត្រូវសមត្ថកិច្ចសហការជាមួយមន្ត្ត្រីពន្ធដារចាប់ពិន័យមិនខានខណ:ការបង់ពន្ធជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដើម្បីប្រមូលពន្ធចូលរដ្ឋ។

សូមជម្រាបថាអគ្គនាយកដ្ឋានពន្ធដារបានកំណត់ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ចាប់ពីថ្ងៃទី១ខែមិថុនារហូតដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ
២០២២។

សូមបញ្ជាក់ឲ្យដឹងទៀតថាអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញថាដើម្បីងាយស្រួលដល់ម្ចាស់យានយន្តអាចបង់ពន្ធនេះតាមរយ:ទូរស័ព្ទ"GDT Taxpayer App"ដែលអាចទាញយកចេញពីApp store ចំពោះIOSឬPlay StoreចំពោះAndroidសម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ាពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទកន្លមក។ការបង់ពន្ធមធ្យោបាយប្រចាំឆ្នាំតាមរយ:កម្មវិធី"GDT Taxpayer App"ម្ចាស់យានយន្តមិនចាំរាប់លុយមិនចាំបាច់ធ្វើដំណើរនិងមិនចាំបាច់រង់ចាំហើយមានសេវាដឹកជញ្ជូនដល់ផ្ទះថែមទៀតផង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ