• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥២ ព្រឹក

បង្ក្រាបគ្រឿងញៀនចំនួន១៤ករណីឃាត់ខ្លួនជនពាក់ព័ន្ធ៦១នាក់

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅល្ងាចថ្ងៃអាទិត្យទី២៧ខែវិច្ឆិកាឆ្នាំ២០២២នេះថា÷ជនសង្ស័យចំនួន៦១នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៤ករណីនៅទូទាំងប្រទេសថ្ងៃទី២៧ខែវិច្ឆិកា។

របាយការណ៍ដដែលបន្តថាក្នុងចំណោមជនសង្ស័យចំនួន៦១នាក់រួមមាន÷ជួញដូរ១០ករណីឃាត់មនុស្ស២១នាក់,ដឹកជញ្ជូនរក្សាទុក៥ករណីឃាត់មនុស្ស១១នាក់(ស្រី១នាក់),ប្រើប្រាស់៩ករណីឃាត់មនុស្ស២៩នាក់។

ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ខែវិច្ឆិការួមមាន÷

_មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង២០០៤៤៣,៩០ក្រាមនិង១៤កញ្ចប់តូច,កេតាមីន(Ke)ស្មើនឹង៦,០៨ក្រាម,អ៉ិចស្តាស៊ី(mdma)ស្មើនឹង១២,១៤ក្រាម។

ក្នុងប្រតិបត្តិការនោះជាលទ្ធផលចូលរួមបង្ក្រាបមានចំនួន១២អង្គភាពដូចខាងក្រោម÷

កម្លាំងនគរបាលរាជធានី_ខេត្ត_ក្រុង÷១១អង្គភាព

១/មន្ទីរ÷ប្រើប្រាស់២ករណីឃាត់១១នាក់។

២/បន្ទាយមានជ័យ÷ជួញដូរ១ករណីឃាត់២នាក់ប្រើប្រាស់១ករណីឃាត់២នាក់ចាប់យកIce២៤,៩១ក្រាម,Ke៦,០៨ក្រាមនិងMDMA១២,១៤ក្រាម។

៣/បាត់ដំបង÷រក្សាទុក២ករណីឃាត់៦នាក់ស្រី១នាក់ចាប់យកIce២០,២០ក្រាម។

៤/កំពង់ចាម÷ជួញដូរ១ករណីឃាត់៦នាក់ប្រើប្រាស់១ករណីឃាត់៣នាក់ចាប់យកIce៩,០ក្រាម។

៥/កំពត÷ជួញដូរ២ករណីឃាត់២នាក់ចាប់យកIce១២,៦ក្រាម។

៦/កណ្តាល÷ជួញដូរ១ករណីឃាត់១នាក់រក្សាទុក២ករណីឃាត់៤នាក់ចាប់យកIce២,៩០ក្រាម។

៧/រាជធានីភ្នំពេញ÷ជួញដូរ៣ករណីឃាត់៣នាក់ប្រើប្រាស់៤ករណីឃាត់១២នាក់ចាប់យកIce២០០៣៦២,៦៩ក្រាម។

៨/ពោធិ៍សាត់÷ប្រើប្រាស់១ករណីឃាត់១នាក់។

៩/ក្រចេះ÷ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce២កញ្ចប់តូច។

១០/ស្វាយរៀង÷ជួញដូរ២ករណីឃាត់៣នាក់ចាប់យកIce១១កញ្ចប់តូច។

១១/ត្បូងឃ្មុំ÷រក្សាទុក១ករណីឃាត់១នាក់ចាប់យកIce១កញ្ចប់តូច។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថ÷១អង្គភាព

១/កំពត÷ជួញដូរ១ករណីឃាត់៥នាក់ចាប់យកIce១២,១៤ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ