• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣១ ព្រឹក

ថ្ងៃទី២៦ខែវិច្ឆិកាមានករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់៦នាក់និងរបួស១០នាក់

ភ្នំពេញ÷តាមការបញ្ជាក់ពីរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ÷នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលពីថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២២នេះកើតឡើងចំនួន៩លើកបណ្តាលឲ្យមនុស្សស្លាប់៦នាក់និង១០នាក់រងរបួស។

គួរបញ្ជាក់ថាមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនដោយសារការបើកបរល្បឿនលឿនមិិនគោរពសិទ្ធិប្រជែងគ្រោះថ្នាក់និងស្រវឹង។

ជាមួយគ្នានោះសម្រាប់ថ្ងៃទី២៦ខែវិច្ឆិកានេះដែរនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:ស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថាចំនួនគោលដៅសរុប១៣៩គោលដៅមានយានយន្តចូលគោលដៅចំនួន១,៨៦៣គ្រឿងម៉ូតូចំនួន១,៤៩៥គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន១៧៦គ្រឿងមានម៉ូតូចំនួន១៤០គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក.នៅទូទាំងប្រទេស។

គិតត្រឹមរយ:ពេល២៦ថ្ងៃ(ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៦)ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន៤៧,០៩២គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤,៤៧៩គ្រឿងម៉ូតូមានចំនួន៣,៨២០គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ.បក.នៅទូទាំងប្រទេស៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ