• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២២ ព្រឹក

រមណីយដ្ឋានកែច្នៃមួយកន្លែងកំពុង ពេញនិយមសម្រាប់ទេសចរជាតិនិងអន្តរជាតិ

ខេត្តបាត់ដំបង÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងនៅថ្ងៃអាទិត្យទី២៧ខែវិច្ឆិកាឆ្នាំ២០២២នេះថា÷រមណីយដ្ឋានកែច្នៃមួយកន្លែងកំពុងពេញនិយមសម្រាប់ទេសចរជាតិនិងអន្តរជាតិ។

ក្រសួងទេសចរណ៍បានឲ្យដឹងថារមណីយដ្ឋានកែច្នៃមួយកន្លែងកំពុងពេញនិយមនោះគឺឡូរីបាត់ដំបងឬក៏គេច្រើនហៅថាឡូរីជើងភ្នំបាណន់ខេត្តបាត់ដំបងនិងមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីរង្វង់មូលលោកតាដំបងគ្រញូងទីរួមខេត្ត។

ក្រសួងទេសចរណ៍បានបន្ថែមថាឡូរីបាត់ដំបងស្ថិតនៅក្នុងប្រភេទទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ។រីឯចំណុចសំខាន់ៗដែលភ្ញៀវទេសចរណ៍ត្រូវទស្សនាមានដូចជា÷

ទេសភាពជួរព្រៃភ្នំបាណន់,ភោជនីយដ្ឋាន,Camping,ដើរលេងថ្មើរជើង,ជិះរទេះភ្លើង,សួនផ្កាចម្រុះ,កន្លែងក្មេងលេង,អង្គុយរមៀលត្រីនិងកន្លែងផ្សេៗជាច្រើនទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ