• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១៨ ព្រឹក

សមត្ថកិច្ចកម្ពុជាបន្តទទួលបានពាក្យបណ្តឹត២ទៀតស្នើឲ្យជួយសង្គ្រោះជនបរទេស៣នាក់

ភ្នំពេញ÷តាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃពុធទី២៣ខែវិច្ឆិកាឆ្នាំ២០២២ថា÷

សមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន២ករណីទៀត ដែលស្នើឲ្យជួយសង្គ្រោះជនបរទេសចំនួន៣នាក់ នេះបើគិតចាប់ពីម៉ោង៣និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកអ្នកនាំពាក្យបានថ្លែងបញ្ជាក់ថា÷សំណើទាំង២ករណី រួមមានសញ្ជាតិមានម៉ាឡេស៊ី១នាក់ និងរុស្ស៊ី២នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ គូសបញ្ជាក់បន្ថែមថា÷បច្ចុប្បន្នភាព ស្រាវជ្រាវតាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ រួមមាន÷

១:សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោមសរុប ៦០៩ ករណី មានមនុស្ស១,៥១៤នាក់

២:បានស្រាវជ្រាវ៣ អង្កេតរកឃើញ៣២៤សំណើ និងបិទសំណុំរឿង១៣៧សំណើ(រកឃើញមនុស្ស៧៣២នាក់់,ឃាត់ខ្លួនជនសង្ស័យ៨៨នាក់,បិទក្រុមហ៊ុន៥ទីតាំង និងផ្អាកអាជីវកម្មក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន៤ទីតាំង)

៣:កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត១៤៨ករណី សូមរម្លឹកផងដែរថា សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអុំពាវនាវដល់សាធារណជនជាតិ_អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច នៃបណ្តាប្រទេសពាក់ព័ន្ធបន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពីជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ