• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៨ ព្រឹក

សេក្តីប្រកាសព័ត៌មានស្តីពីការដាក់ឲ្យដំណើរការជាផ្លូវការ"កម្មវិធីភាពជាដៃគូ"របស់ក្រុមហ៊ុន YouTube

ភ្នំពេញ÷ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ)សូមជម្រាបជូនសាធារណជន និងអ្នកផលិតមាតិកា៍វីដេអូទាំងអស់ មេត្តាជ្រាបថា បន្ទាប់ពីផ្អាកការផ្តល់សេវារកចំណូល(Monetization)លើថ្នាលវីអូ YouTube នៅកម្ពុជាក.ប.ទ.បានទាក់ទង និងសហការជាមួយតំណាង YouTube ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះ ជូនអ្នកផលិតមាតិកា YouTube របស់យើង។ជាលទ្ធផល ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ ក្រុមហ៊ុនYouTube បានដាក់ឲ្យដំណើរការ "កម្មវិធីភាពជាដៃគូ“ (YouTube Partner Program)នៅព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឲ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបានព្រមទាំងឱកាសចូលទៅប្រើប្រាស់មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់YouTubeផងដែរ។

ក.ប.ទ.នឹងបន្តសហការជាមួយក្រុមហ៊ុនYouTube និងក្រុមហ៊ុននានា ដែលមានថ្នាលវីដេអូនៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលដល់អ្នកផលិតមាតិកា ដូចដែលបានធ្វើកន្លងមក សំដៅពង្រឹងសមត្ថភាពក្នុងការផលិតមាតិកាល្អៗគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញាប្រកបដោយគំនិតច្នៃប្រឌិតផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន ដូចជាការអប់រំ កម្សាន្ត បច្ចេកវិទ្យាឌីជីថល ធុរកិច្ច និងនវានុវត្តន៍ ជាដើម ដែលទាំងនេះជាផ្នែកមួយជួយជំរុញដល់បរិវត្តកម្មសេដ្ឋកិច្ច និងសង្គមឌីជីថល នៅកម្ពុជា។ ទន្ទឹមនឹងនេះ ដើម្បីជំរុញការអប់រំឌីជីថលក.ប.ទ.សូមលើកទឹកចិត្តដល់អ្នកផលិតមាតិកាទាំងអស់ចូលរួមកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ "កម្ពុជាឆ្ពោះទៅឌីជីថល"(Go Digital Cambodia)ដែលអាចស្វែងរកព័ត៌មានលម្អិត តាមគេហទំព័រwww.godigital.gov.kh។

សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជនជាពិសេសអ្នកផលិតមាតិកាYouTubeទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ