• ច័ន្ទ ២៩ មេសា ២០២៤ ០៦:០៩ ព្រឹក

យុទ្ធនាការអន្ទាក់សូន្យ÷បញ្ឈប់ការជួញដូរសត្វព្រៃ

ភ្នំពេញ÷ក្រសួងបរិស្ថាននៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២២បានលើកឡើងថាតម្រូវការនៃបរិភោគសាច់សត្វព្រៃគឺជាកត្តាចលករចម្បងមួយដែលជំរុញឲ្យមានការបរបាញ់ការដាក់អន្ទាក់និងការជួញដូរសត្វព្រៃខុសច្បាប់។វាជាកត្តាដែលបង្កើនហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្សផងដែរដែលគំរាមកំហែងខ្លាំងដល់បរិស្ថាននិងសុខភាពសាធារណ:។ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមទាំងនេះយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ដោយក្រសួងបរិស្ថានរដ្ឋបាលខេត្តមណ្ឌលគិរីខណ្ឌរដ្ឋបាលព្រៃឈើនៃមណ្ឌលគិរីអង្គការWWFនិងដៃគូផ្សេងទៀតដើម្បីអំពាវនាវឲ្យបញ្ឈប់ការបរិភោគនិងការជួញដូរសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ភោជនីយដ្ឋានសរុបចំនួន៣២កន្លែងនៅក្នុងខេត្តមណ្ឌលគិរីបានគាំទ្រសកម្មភាពយុទ្ធនាការនេះហើយចូលរួមប្តេជ្ញាចិត្តមិនលក់ម្ហូបសាច់សត្វព្រៃនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួនជាដាច់ខាត។ជាងនេះទៅទៀតពួកគេទាំងអស់ក៏បានបិទខិតបណ្ណផ្សព្វផ្សាយក្នុងបរិវេណភោជនីយដ្ឋានរបស់ខ្លួនដើម្បីបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ភ្ញៀវរបស់ខ្លួនអំពីហានិភ័យដល់សុខភាពដែលអាចបណ្តាលមកពីការបរិភោគសាច់សត្វព្រៃ៕

 

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ