• ច័ន្ទ ២៩ មេសា ២០២៤ ០៦:០៧ ព្រឹក

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការនិងបង្កើនការចូលរួមរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC Group)

ហ្សឺណែវ,ស្វីស៖តាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៣ខែមិថុនាឆ្នាំ២០២២ថា៖លោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីប្រទេសអភិវឌ្ឍន៍តិចតួច(LDC Ministers Meeting)ក្នុងអំឡុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២(12th Ministerial Conference_MC12)របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)នៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រីប៉ានសូរស័ក្តិបានលើកឡើងអំពីបញ្ហាមួយចំនួនដែលធ្វើឲ្យប្រទេសអភិវឌ្ឍន៍តិចតួច(LDCs)មិនទាន់ទាញយកផលប្រយោជន៍ពេញលេញពីប្រព័ន្ធអនុគ្រោះដែលផ្តល់ជូនប្រទេសLDCsថ្វីបើបានទទួលនូវជំនួយកសាងសមត្ថភាពនិងជំនួយបច្ចេកទេសនាពេលកន្លងមក។លោករដ្ឋមន្ត្រីបានបន្តថានៅក្នុងកិច្ចប្រជុំMC12និងឱកាសបន្តបន្ទាប់ទៀតប្រទេសLDCsទាំង

អស់ត្រូវតែបន្តទាមទារជំនួយកសាងសមត្ថភាពនិងបច្ចេកទេសតាមរយៈក្របខណ្ឌផ្សេងៗឲ្យផ្តល់ជូនដល់ប្រទេសLDCsដើម្បីមិនត្រឹមតែជួយឲ្យប្រទេសទាំងនេះអាចទាញយកប្រយោជន៍ឲ្យបានពេញលេញពីប្រព័ន្ធអនុគ្រោះនិងអាចធ្វើសមាហរណកម្មយ៉ាងពេញលេញជាមួយប្រព័ន្ធ

ពាណិជ្ជកម្មពហុភាគីប៉ុណ្ណោះទេព្រមទាំងអាចជួយបរិវត្តកម្មនៃរចនាសម្ព័ន្ធកាន់តែធំទូលំទូលាយដែលប្រទេសLDCsត្រូវការដើម្បីអាចរក្សានូវភាពប្រកួតប្រជែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងភាពធន់។លោករដ្ឋមន្ត្រីបានបន្តថ្លែងថាប្រទេសLDCsត្រូវបន្តទាមទារប្រព្រឹត្តកម្មនិងការអភិវឌ្ឍពិសេសនិងដោយឡែកឲ្យក្លាយជាគោលការណ៍ចម្បងនៃប្រព័ន្ធពាណិជ្ជ

កម្មពិភពលោក។ជាកិច្ចបញ្ចប់លោករដ្ឋមន្ត្រីបានស្នើឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការនិងបង្កើនការចូលរួមរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC Group)នៅក្នុងក្រុមប្រឹក្សានិងគណៈកម្មការអង្គការWTOទាំងអស់ដើម្បីសម្រេចឲ្យបាននូវប្រយោជន៍ជាអតិបរមាដល់ប្រទេសLDCs៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ