• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៤ ព្រឹក

កងកម្លាំង កងការពារព្រំដែនគោកលេខ ៤០៣ យោធភូមិភាគទី ៤ ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

(អន្លង់វែង)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ ៤០៣  បានដាក់បទបញ្ជាដល់គ្រប់បណ្តាកងឯកភាពចំណុះត្រូវដឹកនាំកម្លាំងចុះជួយច្រូតស្រូវ បោកបែន ជូនគ្រួសារកងទ័ពនិងប្រជាពលរដ្ឋក្នុងរដូវប្រមូលផល។

ដោយឃើញពីផលលំបាករបស់ ប្រជាពលរដ្ឋ ក្នុងរដូវច្រូតកាត់ លោកមេបញ្ជាការ  បានណែនាំដល់គ្រប់បណ្ដាកងឯកភាព ត្រូវដឹកនាំកងកម្លាំងក្រោមឱវាទចុះជួយច្រូតស្រូវរបស់ប្រជាពលរដ្ឋ ក៏ដូចជាគ្រួសាររបស់កងទ័ព ដែលមានជីវភាពលំបាក នៅតាមមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ។ ការងារចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនិងគ្រួសាររបស់កងទ័ព គឺជាកាតព្វកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ ដែលជានិច្ចកាល កងការពារព្រំដែនគោកលេខ ៤០៣ ក្រោមការដឹកនាំបញ្ជាពី លោកមេបញ្ជាការផ្ទាល់ តែងផ្តល់ប្រសាសន៍ដឹកនាំ និងជំរុញដល់កងកម្លាំងត្រូវចុះប្រមូលផលស្រូវប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។

ប្រភព៖កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

អត្ថបទពេញនិយម

ពត៍មានថ្មីៗ