• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៦ ព្រឹក

បុរសវយ័ចាស់ម្នាក់ស្រវឹងស្រា ដើរធ្លាក់ប្រឡាយទឹក បណ្តាលអោយលង់ទឹកស្លាប់ នៅស្រុកស្រែអំបិល

កោះកុង៖យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា មានបុរសវយ័ចាស់ម្នាក់ស្រវឹងស្រា ដើរធ្លាក់ប្រឡាយទឹក បណ្តាលអោយលង់ទឹកស្លាប់ នៅស្រុកស្រែអំបិល ដោយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២វេលាម៉ោង០៨:១២នាទីលោកនន់ ភា មេភូមិវាលជើង បានរាយការណ៍ ប្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល ថាមានមនុស្សលង់ទឹកស្លាប់ម្នាក់នៅភូមិវាលជើង ស្រុកស្រែអំបិល។

ជនរងគ្រោះ ឈ្មោះ យ៉ុង ចៃ ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាលជើង ឃុំស្រែអំបិល ស្រែអំបិល ខេត្តកោះកុងផ្នែកជំនាញវិភាគទីកន្លែងកើតហេតុបានសហការជាមួយប៉ុស្តិ៍ស្រែអំបិល និងកងរាជអាវុធហត្ថស្រុកស្រែអំបិល ពិនិត្យទៅលើសាកសពពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ សាកសពពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ។

តាមការសាកសួរបំភ្លឺរបស់ប្រពន្ធនិងបងប្អូនសាច់ញាតិនិង អ្នកជិតខាងថាជនរងគ្រោះ បានផឹកស្រាស្រវឹងហើយ ដើរទៅផ្ទះកូនគាត់ ក៍រអិលជើង ធ្លាក់ក្នុងប្រឡាយទឹក បណ្តាលឲ្យស្លាប់ រួចក្មួយរបស់គាត់បានយកសាកសពទៅផ្ទះ រងចាំផ្នែកជំនាញមកពិនិត្យ ។

តាមសេចក្តីសន្និដ្ឋាន ផ្នែកជំនាញនិង កម្លាំងប៉ុស្តិ៍រដ្ឋបាលស្រែអំបិល និងកងរាជអាវុធហត្តស្រុកស្រែអំបិល ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកដោយខ្លួនឯង ពិតមែន ។

បច្ចុប្បន្ន សាកសពផ្នែកជំនាញបានធ្វើលិខិតប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ