• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៩ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ខែវិច្ឆិកាកើតឡើង១១លើកស្លាប់និងរបួស១១នាក់

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅរសៀលថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា÷គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ថ្ងៃទី២៣ ខែវិច្ឆិកានេះ បណ្តាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់ចំនួន៤នាក់ និងរបួសស្រាលចំនួន២នាក់។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី២៣ខែវិច្ឆិកាបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមនុស្សស្លាប់និងរបួស១១នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១១លើក។ គួរបញ្ជាក់ផងដែរថាសម្រាប់ថ្ងៃនេះដែរកម្លាំងនគរបាលចរាចរណ៍នៅទូទាំងប្រទេសក៏បានផាកពិន័យយានយន្តល្មើសចំនួន១៨០គ្រឿង។

ដោយឡែកក្នុងរយ:ពេល២៣ថ្ងៃ(១_២៣ខែវិច្ឆិកា)ការរឹតបន្តឹង ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន៣៩,៩៥០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤,០៤៩គ្រឿង ម៉ូតូមានចំនួន៣,៤៦៧គ្រឿង ត្រូវបានផាកពិន័យផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ