• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៨ ព្រឹក

អភិបាលខេត្តបន្ទាយមានជ័យ ចុះសម្របសម្រួលពិនិត្យមើលការលក់ទិញស្រូវប្រជាកសិករ

ការអន្តរាគមន៍ជួយសម្របសម្រួលការប្រមូលទិញស្រូវ ដើម្បីជួយរក្សាតម្លៃលក់ស្រូវដល់ពុកម៉ែបងប្អូនប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ បានរក្សាស្ថានភាពល្អប្រសើរ ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានយកចិត្តទុកដាក់គិតគូរខ្ពស់ដល់ប្រជាកសិករ ដោយផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លា ជាមូលនិធិទិញស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់ ក្រុមហ៊ុនប៉ៃតង រោងម៉ាស៊ីនកិនស្រូវ ការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្របជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។ក្នុងរយៈពេលអនុវត្តន៍ប៉ុន្មានសប្តាហ៍មកនេះ ការចូលរួមយ៉ាងសកម្មចុះសម្របសម្រួលគ្រប់ទីកន្លែងនៃការប្រមូលផលស្រូវវស្សាដើមរដូវ ប្រភេទស្រូវផ្កាម្លះតាមបណ្តាឃុំ ភូមិក្នុងខេត្ត ពីសំណាក់ក្រុមការងារចម្រុះរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោង ម៉ាស៊ីនកិនស្រូវបៃតង  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និង ជនបទ លោក លោកស្រីអភិបាលស្រុក មេឃុំ រោងម៉ាស៊ីនកិនស្រូវ បានចុះអន្តរាគមន៍សម្របសម្រួលនៃការរៀបចំប្រមូលផ្តុំទិញលក់ស្រូវបងប្អូនប្រជាកសិករយើងតាមគោលដៅនាននិះ តាមតម្លៃកំណត់យកថ្លៃគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ (ស្រូវសើម) មិន ក្រោម៩បាត ក្នុង១គីឡូក្រាម ឬ ១ ០៤០រៀល ក្នុង១គីឡូ ក្រាមនៅនឹងកន្លែងដូចនៅខេត្តបាត់ដំបងដែរ ។

នៅថ្ងៃថ្ងៃទី២៣ វិច្ឆិកានេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះជួបផ្ទាល់ជាមួយបងប្អូនក្រុមការងារ ប្រជាកសិករ និងឈ្មួញរោងម៉ាស៊ីនកិនស្រូវតាមបណ្តាគោលដៅមួយចំនួនក្នុងស្រុកអូរជ្រៅ ព្រះនេត្រព្រះ និងស្រុកស្វាយចេក ឃើញថាស្ថានភាពការប្រមូផលស្រូវ និងតម្លៃនៃការលក់ស្រូវរបស់បងប្អូនគឺរក្សាបានតម្លៃល្អសមស្របទៅនឹងតម្លៃដែលបានកំណត់គោល មានន័យថាទោះបងប្អូនលក់អោយឈ្មួយទិញក៍មានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃកំណត់ឬលក់ទៅឲ្យខាងរោងម៉ាស៊ីនដែលទទួលទិញ ។ប្រជាកសិករគ្រប់គោលដៅទាំងអស់ បានសាទរទៅនឹងការអនុវត្តថ្លៃគោលនេះ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រុមហ៊ុនប៉ៃតង របស់លោកឧកញ៉ា ភូ ពុយ រោងម៉ាស៊ីនកិនស្រូវ និងក្រុមការងារពាក់ព័ន្ធអាជ្ញធរដែនដី ដែលបានជួយដោះស្រាយបញ្ហាតម្លៃស្រូវរក្សាតម្លៃលក់របស់ប្រជាកសិករក្នុងខេត្ត ពិសេសតាមបណ្តាស្រុកឃុំដែលមានស្រូវស្រាលដើមរដូវក្នុងឆ្នាំនេះ និងបន្តជួយទិញបងប្អូនប្រជាកសិករបន្តទៀតផងដែរ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ