• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១៥ ព្រឹក

នាយករដ្ឋមន្រ្តីកម្ពុជា លើកទឹកចិត្តឲ្យប្រទេសម៉ារ៉ុក ពិនិត្យមើលរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាដើម្បីសម្រួលដល់ការវិនិយោគ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកានេះបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Rachid Talbi El Alami ប្រធានរដ្ឋសភា ប្រទេសម៉ារ៉ុក។   ក្នុងជំនួបនេះ លោក រ៉ាជីត បានគោរពវាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន និងអបអរសាទរកម្ពុជាដែលបានអភិវឌ្ឍន៍មានហេដ្ឋារចនាសម្ព័ន្ធល្អ ទីក្រុងស្រស់បំព្រង និងទទួលបានជោគជ័យយ៉ាងច្រើនសម្រាប់តំបន់ ។ លោកក៏បានសម្តែងនូវការរីករាយដែលបានចូលរួមក្នុងកិច្ចប្រជុំអាយប៉ា ក្នុងឋានៈជាអ្នកសង្កេតការណ៍។ លោកបានជំរាបសម្តេចតេជោ ថា ម៉ារ៉ុក មានបំណងចង់ពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា និងតំបន់។   សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងបានមានប្រសាសន៍ថា ជាជំហានបន្តប្រទេសម៉ារ៉ុក អាចប្រឹងប្រែងធ្វើយ៉ាងណាឲ្យទៅជាដៃគូសន្ទនាតាមវិស័យ ជាមួយអាស៊ាន។ ដោយឡែកជាមួយកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម៉ារ៉ុកអាចទំនាក់ទំនងពាណិជ្ជកម្មដែលជាមូលដ្ឋានក្នុងការជំរុញទំនាក់ទំនងនយោបាយ និងវិស័យដទៃទៀតជាមួយកម្ពុជា។   សម្តេចបានបញ្ជាក់ថា វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនេះគឺយើងអាចពិនិត្យមើលក្នុងការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាដើម្បីសម្រួលដល់វិនិយោគិនទៅវិញទៅមករវាងប្រទេសទាំងពីរ ។   សូមបញ្ជាក់ថា លោក Rachid Talbi El Alami ប្រធានរដ្ឋសភាសភាម៉ារ៉ុក បាន និងកំពុងដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ដែលរៀបចំឡើងដោយរដ្ឋសភាកម្ពុជា៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ