• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤០ ព្រឹក

យានយន្តល្មើសចំនួន១៨០គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:ស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅរសៀលថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២បានឲ្យដឹងថាចំនួនគោលដៅសរុប៧៥គោលដៅមានយានយន្តចូលគោលដៅចំនួន២,៤២៦គ្រឿងម៉ូតូចំនួន២,២៤៥គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន១៨០គ្រឿងមានម៉ូតូចំនួន១៤៥គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បកនៅទូទាំងប្រទេស។

ដោយឡែកក្នុងរយ:ពេល២៣ថ្ងៃ(ថ្ងៃទី១_២៣ខែវិច្ឆិកា)ការឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន៣៩,៩៥០គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤,០៤៩គ្រឿងម៉ូតូមានចំនួន៣,៤៦៧គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ.បកនៅទូទាំងប្រទេស។របាយការណ៍ដដែលបានវាយតម្លៃរយ:ពេល២៣ថ្ងៃនៃខែវិច្ឆិកានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ