• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤១ ល្ងាច

អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២២ខែវិច្ឆិការកឃើញយានយន្តល្មើសចំនួន២០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នៅទូទាំងប្រទេស

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅយប់ថ្ងៃអង្គារទី២២ខែវិច្ឆិកាឆ្នាំ២០២២បានឲ្យដឹងថាតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់សាធារណ:ស្តីពីរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនាថ្ងៃទី២២ខែវិច្ឆិកានេះចំនួនគោលដៅសរុប១៦៨គោលដៅមានយានយន្តចូលគោលដៅចំនួន២.១៣៧គ្រឿងម៉ូតូចំនួន១.៧៤៨គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន២០៨គ្រឿងមានម៉ូតូចំនួន១៦៧គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក.នៅទូទាំងប្រទេស។ដោយឡែកក្នុងរយ:ពេល២២ថ្ងៃ(ថ្ងៃទី១_២២ខែវិច្ឆិកា)ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន៣៧.៥២៤គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៣.៨៦៩គ្រឿងម៉ូតូមានចំនួន៣.៣២២គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក.នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃរយ:ពេល២២ថ្ងៃនៃខែវិច្ឆិកានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ