• ច័ន្ទ ២៩ មេសា ២០២៤ ១១:៤៦ ព្រឹក

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចាត់តាំងកម្លាំងចុះជួយលើកស្រូវប្រជាពលរដ្ឋដែលប្រឈមខ្វះកម្មករលើកដាក់រថយន្តឈ្មួញ

បន្ទាយមានជ័យ៖នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងចំនួន៥០នាក់ ចុះជួយលើកស្រូវ ប្រជាពលរដ្ឋ លក់ឲ្យឈ្មួញ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ដោយសារការប្រមូលផលរបស់ប្រជាពលរដ្ឋ មានចំនួនច្រើន ប្រឈមនឹងការ ខ្វះកម្មករជួយលើកស្រូវ លក់ឲ្យឈ្មួញ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់កម្លាំង ដែលឈរជើងនៅតាមមូលដ្ឋានត្រូវចុះសម្រួលការលំបាក របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ធានាបានកុំឲ្យផលស្រូវប្រជាពលរដ្ឋខូចខាត។ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា រាល់ការលំបាករបស់ប្រជាពលរដ្ឋ យើងត្រូវចូលរួមជួយដោះស្រាយ ឲ្យសាកសមកងកម្លាំងកើតចេញពីប្រជាជន ការពារប្រជាជន ជួយប្រជាជន ដើម្បីប្រជាជន៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ