• ច័ន្ទ ២៩ មេសា ២០២៤ ០២:១៣ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៦លើកស្លាប់និងរបួស១១នាក់

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅយប់ថ្ងៃអង្គារទី២២ខែវិច្ឆិកាឆ្នាំ២០២២នេះថា÷ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនាថ្ងៃទី២២ខែវិច្ឆិកានេះបណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់របួសធ្ងន់ចំនួន៦នាក់និងរបួសស្រាលចំនួន១នាក់។យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី២២ខែវិច្ឆិកាបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១១នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៦លើក។ជាមួយគ្នានេះនាយកដ្ឋាននគរបាលចរាចរណ៍អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយការគ្រោះថ្នាក់និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារនិងសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ