• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៥ ព្រឹក

មន្ត្រីជំនាញនៃក.ប.ប. បន្តត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅតាមបណ្តាទីផ្សារ

យោងតាមប្រភពព័ត៌មានពីអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា សំណាកគំរូគ្រឿងសមុទ្រស្រស់ ស្ពៃជ្រក់ ត្រីប្រឡាក់ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតត្រូវបានមន្រ្តី ក.ប.ប. ប្រចាំនៅខេត្តព្រះសីហនុ ខេត្តកំពង់ធំ និងខេត្តតាកែវយកមកធ្វើតេស្តបឋម នៅលើរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីស្វែងរកក៏ដូចជាការពារក្រែងមានការលាយសារធាតុគីមីហាមឃាត់នានា ដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ ការត្រួតពិនិត្យទាំងនោះត្រូវបានធ្វើឡើងនៅតាមទីផ្សារសំខាន់ៗ ផ្ទះលក់ទំនិញនានា ក្នុងបេសកកម្មរបស់មន្ត្រីយើងនាថ្ងៃទី១៧-១៨ និងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីយើងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់នៅលើទំនិញហូបចុកទាំងនោះទេ យ៉ាងណាមិញមន្ត្រីជំនាញពិនិត្យឃើញទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៣៩.៧៤គីឡូក្រាម។ ទំនិញទាំងនោះត្រូវបានយកមករក្សាទុកនៅទីស្នាក់ការសាខា ហើយម្ចាស់ទំនិញត្រូវរងការពិន័យអន្តរការណ៍ពីមន្ត្រីយើងដើម្បីជាការអប់រំ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ