• ច័ន្ទ ២៩ មេសា ២០២៤ ០២:៤៤ ព្រឹក

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ាសម្ពោធជើងហោះហើរត្រង់ពីភ្នំពេញ_យ៉ាំងហ្គោន

ភ្នំពេញ÷កាលពីព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២មានរៀបចំពីធីសម្ពោធការហោះហើរត្រង់ពីភ្នំពេញ_យ៉ាំងហ្គោនរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ា។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារណាហ្គាវើល១ក្នុងរាជធានីភ្នំពេញ។ឯកឧត្តមធីតលីនអនឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជានិងថ្នាក់ដឹកនាំក្រុមហ៊ុនMyanmar Airway Internationalបានអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងឱកាសនោះហើយជំនាញក៏បានធ្វើបទបង្ហាញលម្អិតពីសេវាកម្មនៃការបើកដំណើរការជើងហោះត្រង់ភ្នំពេញ_យ៉ាំងហ្គោននេះដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។បើតាមមន្ត្រីក្រុមហ៊ុនបានឲ្យដឹងថាកាលពីឆ្នាំ២០១២ក្រុមហ៊ុនធ្លាប់ដឹកអ្នកដំណើរម្តងរួចមកហើយពីរាជធានីភ្នំពេញទៅទីក្រុងយ៉ាំងហ្គោននិងពីទីក្រុងយ៉ាំងហ្គោនមកភ្នំពេញវិញព្រមទាំងពីសៀមរាបទៅទីក្រុងយ៉ាំងហ្គោននិងពីក្រុងយ៉ាំងហ្គោនមកសៀមរាបវិញប៉ុន្តែដំណើរការបានប្រមាណ២ឆ្នាំក៏ផ្អាកទៅវិញ។រហូតមកដល់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២នេះទើបបើកដំណើរការឡើងវិញហោះហើរត្រង់ពីក្រុងយ៉ាំងហ្គោនមករាជធានីភ្នំពេញ។ជាមួយនឹងការបើកសម្ពោធជើងហោះហើរលើកដំបូងនេះដែរសម្រាប់ជើងហោះត្រង់ពីយ៉ាំងហ្គោនមកភ្នំពេញនិងពីភ្នំពេញទៅយ៉ាំងហ្គោនគឺមានរៀងរាល់ថ្ងៃពុធនិងថ្ងៃអាទិត្យ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ