• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៤២ ល្ងាច

បង្ក្រាបគ្រឿងញៀនចំនួន១៤ករណីឃាត់ជនពាក់ព័ន្ធបាន៣២នាក់

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាជនសង្ស័យចំនួន៣២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៤ករណីទូទាំងប្រទេសថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២។របាយការណ៍ដដែលបន្តថាក្នុងចំណោមជនសង្ស័យចំនួន៣២នាក់រួមមាន÷ជួញដូរ៧ករណីឃាត់មនុស្ស១២នាក់,ដឹកជញ្ជូនរក្សាទុក១ករណីឃាត់មនុស្ស២នាក់,បើកបរក្រោមឥទ្ធិពល១ករណីឃាត់មនុស្ស១នាក់,ប្រើប្រាស់៥ករណីឃាត់មនុស្ស១៧នាក់(ស្រី៦នាក់)។

ដោយឡែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ខែវិច្ឆិការួមមាន÷មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង១៨៥,៤៧ក្រាមនិង១កញ្ចប់តូច។
ក្នុងប្រតិបត្តិការនេះជាលទ្ធផលមាន៩អង្គភាពបានចូលរួមបង្ក្រាប÷

នគរបាល÷៨អង្គភាព
១/មន្ទីរ÷ជួញដូរ៣ករណីឃាត់មនុស្ស៣នាក់ប្រើប្រាស់៣ករណីឃាត់៧នាក់ស្រី១នាក់ចាប់យកIce៣,៤៤ក្រាម។
២/បាត់ដំបង÷អនុវត្តន៍ដីកា២ករណីចាប់២នាក់ស្រី១នាក់។
៣/កំពង់ចាម÷ជួញដូរ១ករណីឃាត់៥នាក់ប្រើប្រាស់១ករណីឃាត់៩នាក់ស្រី៥នាក់ចាប់យកIce៨៥,៣៩ក្រាម។
៤/កំពង់ធំ÷អនុវត្តន៍ដីកា១ករណីចាប់១នាក់។
៥/កណ្តាល÷ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce៩៣,៩៦ក្រាម។
៦/រាជធានីភ្នំពេញ÷ជួញដូរ១ករណីឃាត់២នាក់ប្រើប្រាស់១ករណីឃាត់១នាក់ចាប់យកIce០,៦៨ក្រាម។
៧/ព្រះវិហារ÷រក្សាទុក១ករណីឃាត់២នាក់ចាប់យកកញ្ឆា១កញ្ចប់តូច។
៨/ត្បូងឃ្មុំ÷បើកបរក្រោមឥទ្ធិពល១ករណីឃាត់១នាក់។

ចំណែកកងរាជអាវុធហត្ថ១អង្គភាព
១/កងរាជអាវុធហត្ថខេត្តព្រៃវែង÷ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce២,០ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ