• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៣ ព្រឹក

កម្ពុជាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួចក្នុងរយ:ពេល១សប្តាហ៍ទៅមុខ

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងទី២២ខែវិច្ឆិកាឆ្នាំ២០២២នេះបានឲ្យដឹងថាក្នុងរយ:ពេល១សប្តាហ៍ទៅមុខនេះកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ÷
_នៅថ្ងៃទី២៣_២៤ខែវិច្ឆិកាទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម។
_ពីថ្ងៃទី២៤_២៩ខែវិច្ឆិកាបណ្តាខេត្តភាគខាងលើទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។ឯរាជធានី_បណ្តាខេត្តនៅភាគខាងក្រោមបន្តទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷
១_តំបន់ទំនាបកណ្តាល
_សីតុណ្ហភាពអប្បបរមាមានពី២៣_២៥ ១C
_សីតុណ្ហភាពអតិបរមាមានពី៣២_៣៤°C
_នៅចន្លោះថ្ងៃទី២៣_២៤អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះ
_នៅចន្លោះថ្ងៃទី២៥_២៩អាចមានភ្លៀងក្នុងកម្រិតតិចតួច
២_តំបន់ខ្ពង់រាប
_សីតុណ្ហភាពអប្បបរមាមានពី២២_២៤°C
_សីតុណ្ហភាពអតិបរមាមានពី៣០_៣២°C
_នៅចន្លោះថ្ងៃទី២៣_២៤អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះ
_នៅចន្លោះថ្ងៃទី២៥២៩អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច
៣_តំបន់មាត់សមុទ្រ
_សីតុណ្ហភាពអប្បបរមាមានពី២៤_២៦°C
_សីតុណ្ហភាពអតិបរមាមានពី៣១_៣៣°C
_នៅចន្លោះថ្ងៃទី២៣_២៤អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះ
ផ្ទៃសមុទ្រមានខ្យល់បក់ខ្លាំងនិងរលកសមុទ្រខ្ពស់
_នៅចន្លោះថ្ងៃទី២៥_២៩អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ