• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៣ ព្រឹក

ឃាត់ខ្លួនចោរឆក់បណ្តាលឲ្យកុមារីអាយុ៤ឆ្នាំស្លាប់បានហើយ

ខេត្តកណ្តាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបសាធារណជន និងសារព័ត៌មានបណ្តាញសង្គមមេត្តាជ្រាប÷អនុវត្តន៍តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាន ងអធិការដ្ឋាននគរបាលស្រុកស្អាង ដោយសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនមុខសញ្ញាករណី÷លួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)បណ្តាលឲ្យមរណភាពជនរងគ្រោះនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី លើចំណុចផ្លូវជាតិលេខ២១ ស្ថិតនៅភូមិដើមព្រីងឃុំកោះខែលស្រុកស្អាងខេត្តកណ្តាល។ ជនរងគ្រោះចំនួន២នាក់÷

១.ឈ្មោះរឿន អារីកា ភេទស្រី អាយុ៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្នុងបន្ទុកគ្រួសារ(ស្លាប់នៅកន្លែងកើតហេតុ)។

២.ឈ្មោះស៊ឹម រស្មី ភេទស្រី អាយុ៣២ ឆ្នាំជនជាតិខ្មែរ(រងរបួសស្រាល)ទាំង២ត្រូវជាម្តាយ និងកូន មានទីលំនៅ ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល។

ជនសង្ស័យចំនួន២នាក់ ឃាត់ខ្លួនបាន១នាក់ ឈ្មោះសុខ ខឿនស៊ីផាត ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ចំពោះជនសង្ស័យ ដែលគេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីឃាត់ខ្លួន ចាត់ការតាមនីតិវិធី។គួរបញ្ជាក់ដែរថា មុនកើតហេតុជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បានបើកបរម៉ូតូ លើផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូង ទៅជើងឌុបជនរងគ្រោះអារីកាត្រូវជាកូន។

លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ខណ:ជនរងគ្រោះកំពុងបើកបរម៉ូតូស្របទិសដៅគ្នា មកដល់ទន្ទឹម នឹងរថយន្តប្រភេទដឹកទំនិញ៥តោន ស្រាប់តែជនសង្ស័យម្នាក់ ជាអ្នកបើកបរម៉ូតូ និងឈ្មោះសុខខឿន សុផាតជិះពីក្រោយ ធ្វើសកម្មភាពឆក់កាបូប ជនរងគ្រោះឈ្មោះស៊ឹម រស្មី បណ្តាលឲ្យដួលម៉ូតូជនរងគ្រោះ ខ្ទាតជនរងគ្រោះឈ្មោះអា រីកា ចូលទៅក្រោមរថយន្ត កិនស្លាប់នៅកន្លែងកើតហេតុតែម្តង៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ