• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤៦ ព្រឹក

ក្នុងឆ្នាំនេះទំហំពាណិជ្ជកម្មកម្ពុជា_វៀតណាមកើនឡើងដល់១០ពាន់លានដុល្លារ

ភ្នំពេញ÷តាមការឲ្យដឹងពីលោកអ៊ាងសុផល្លែតជំនួយការផ្ទាល់សម្តេចតេជោបានឲ្យដឹងថានៅក្នុងជំនួបនេះលោកវឿងឌីញហ្វេបានគោរពសម្តែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំង២ជាពិសេសក្នុងខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ដែលមានកម្មវិធីជាច្រើនបានរៀបចំឡើងក៏ដូចជាការផ្លាស់ប្តូរទស្សនកិច្ចទាំងថ្នាក់ដឹកនាំទាំងរវាងប្រជាជននិងយុវជន។ក្នុងនោះកម្ពុជា_វៀតណាមសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មដែលក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២បានកើនឡើងដល់១០ពាន់លានដុល្លារនៅក្នុងឆ្នាំនេះហើយក៏បានឆ្លៀតឱកាសនេះស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំង២និងឲ្យបានគ្រប់វិស័យ។ជាការឆ្លើយតបសម្តេចតេជោបានថ្លែងអំណរគុណជូនចំពោះលោកវឿងឌីញហ្វេចំពោះការវាយតម្លៃនៃទំនាក់ទំនងរវាងប្រទេសទាំង២ផងនិងលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធផង។សម្តេចតេជោបានឯកភាពជាមួយសំណើរបស់លោកប្រធានសភាវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាដៃគូសេដ្ឋកិច្ចល្អគឺនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងនយោបាយនិងវិស័យដទៃទៀត។សូមបញ្ជាក់ថានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោកវឿងឌីញហ្វេ(VUONG DINH HUE)ប្រធានរដ្ឋសភានៃប្រទេសវៀតណាម។លោកអ៊ាងសុផល្លែតជំនួយការផ្ទាល់សម្តេចតេជោបានឲ្យដឹងថាប្រធានរដ្ឋសភាវៀតណាមបានគោរពសម្តែងនូវការសាទរជូនចំពោះសម្តេចតេជោផងដែរដែលបានគ្រប់គ្រងជំងឺកូវីដ_១៩បានយ៉ាងជោគជ័យបានបើកប្រទេសឡើងវិញបើកសេដ្ឋកិច្ចឡើងវិញនិងបានសម្តែងនូវការអបអរសាទរផងដែរចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាជាពិសេសការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងធំធេង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ