• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤២ ព្រឹក

ឃាត់ខ្លួនមនុស្ស៥៧នាក់ក្នុងបទល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រឿងញៀន

ភ្នំពេញ÷តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ខៀវសុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្សចំនួន៥៧នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបានគូសបញ្ជាក់ថា÷ ក្នុងចំណោមជនសង្ស័យទាំង៥៧នាក់នោះមាន១៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ៧ករណី និងជនសង្ស័យ៤៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន១២ករណី។

នាយឧត្តមសេនីយ៍ ខៀវសុភ័គ បានអំពាវនាវដល់ដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តន៍នូវពាក្យស្លោក"៣កុំ១រាយការណ៍"ដែលមានន័យថា"កុំពាក់ព័ន្ធកុំអន្តររាគមន៍កុំលើកលែងក្នុងបទល្មើសនានានិងជួយរាយការណ៍ប្រាប់សមត្ថកិច្ចពីបទល្មើសគ្រៀងញៀននិងបទល្មើសផ្សេងៗទៀត"ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះលោកអ្នកនាំពាក្យក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសនិងបម្រើប្រជាពលរដ្ឋ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ