• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៥ ព្រឹក

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរពេជ្រស្រីមុំចំនួន៥បទល្មើស ជាបទល្មើសព្រហ្មទណ្ឌឆបោកដែលមានទឹកប្រាក់រាប់សែនដុល្លារ

ភ្នំពេញ÷លោកសេងហៀងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២២បានបើកការស៊ើបសួរលើអ្នកជំនួញហាយសូរម្នាក់ពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(ឆបោក)លើទឹកប្រាក់រាប់សែនដុល្លារអាមេរិក។ក្រោយពីបានសាកសួរអស់រយ:ពេលជាច្រើនម៉ោងក៏ផុតម៉ោងការងាររដ្ឋបាលតំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្ថកិច្ចវិញនិងតម្រូវឲ្យនាំមកសាកសួរនៅថ្ងៃបន្តបន្ទាប់ទៀត។ជនសង្ស័យឈ្មោះពេជ្រស្រីមុំភេទស្រីអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរពាណិជ្ជករស្នាក់នៅផ្ទះលេខ២៥២ផ្លូវផ្លាទីនឹមសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

ស្ត្រីអ្នកជំនួញហាយសូរនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះទៅឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២នៅចំណុចផ្ទះលេខ៤ដេផ្លូវដាវីនបុរីវរជនក្នុងកោះពេជ្រសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញដែលស្ត្រីអ្នកជំនួញល្បីខាងឆបោកមនុស្សជាច្រើននាក់មានទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិកហើយការឃាត់ខ្លួននោះគឺធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកច្រឹងខ្មៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញក្រោមការដឹកនាំអនុវត្តន៍និងសម្របសម្រួលដោយលោកគឹមហុងសានព្រះរាជអាជ្ញារង។

នៅរសៀលថ្ងៃទី១៩ខែវិច្ឆិកាកម្លាំងកងរាជអាវុធហត្ថបានដឹកអ្នកជំនួញហាយសូរតាមរថយន្តមួយគ្រឿងបំពាក់ដោយសារ៉ែនចូលដល់ក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញតែម្តងមិនបានឲ្យចុះដើរពីក្រៅដូចជនសង្ស័យពាក់ព័ន្ធលួចឆក់ប្លន់ឬគ្រឿងញៀននោះទេដែលខ្លះនិយាយថាជនសង្ស័យជាអ្នកមានធនធានចង់ទិញយក្សជិះលេងក៏បានដែរ។នៅសាលាដំបូងរាជធានីភ្នំពេញបន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យទៅដល់គេបានសង្កេតឃើញមេធាវីការពារក្តីឲ្យដើមបណ្តឹង២.៣នាក់ខ្លះកាន់ពាក្យបណ្តឹងដើម្បីដាក់ចូលបន្ថែមខ្លះកាន់ដីកាបញ្ជាឲ្យចូលខ្លួនដែលតំណាងអយ្យការទើបនឹងចេញថ្មីៗតាមឃ្លាំមើលចំណាត់ការរបស់អយ្យការក្នុងដំណាក់កាលស៊ើបសួរ។

នេះបើតាមមេធាវី២.៣នាក់នោះនិយាយថាសំណុំរឿងស្ត្រីអ្នកជំនួញហាយសូរ(ពេជ្រស្រីមុំ)មាន៥ករណីសុទ្ធតែរឿងព្រហ្មទណ្ឌឆបោកចេញមូលប្បទាបត្រអត់សាច់ប្រាក់(សែកស្អុយ)រាប់លានដុល្លារអាមេរិកហើយសំណុំរឿងនីមួយៗមិនស្ថិតនៅព្រះរាជអាជ្ញាឬព្រះរាជអាជ្ញារងណាម្នាក់នោះទេគឺមានព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារង៤នាក់កាន់រឿងក្តីផ្សេងៗគ្នាដែលការស៊ើបសួរនឹងត្រូវចំណាយពេលសួរបន្តបន្ទាប់គ្នាដែរ។អ្នកជំនួញហាយសូរ(ពេជ្រស្រីមុំ)មិនមែនសមត្ថកិច្ចទើបនឹងចាប់ខ្លួនមួយករណីនេះទេគឺចាប់ចំនួន៣លើកមកហើយ។

ជាក់ស្តែងលើកទី១.កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០២២កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួននៅចំណុចមុខអគារRise Commercial Buildingនៅខណ្ឌបឹងកេងកងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តមច្រឹងខ្មៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានដែលមានទឹកប្រាក់ចំនួន៧៧៦.០០០ដុល្លារអាមេរិកតាមពាក្យបណ្តឹងរបស់ឈ្មោះលឹមហ៊ួរនីតូភេទប្រុសអាយុ៣៤ឆ្នាំមុខរបរពាណិជ្ជករ។លើកទី២.រំលងបានប្រហែល១ខែកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញឃាត់ខ្លួនពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(សែកស្អុយ)ដដែលពេលនោះជនសង្ស័យបានដាក់ប្រាក់តម្កល់ដើម្បីធានាខ្លួនទើបតំណាងអយ្យការអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ។

លើកទី៣.ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនម្តងនិងកំពុងបន្តតាមនីតិវិធី។បើតាមមេធាវីម្នាក់ការពារក្តីឲ្យក្រុមមួយបានឲ្យដឹងថាលោកក៏ត្រូវបានម្ចាស់ក្រុមហ៊ុន១ពឹងពាក់តាមផ្លូវច្បាប់ឲ្យរៀបចំដាក់ពាក្យបណ្តឹងប្តឹងឈ្មោះពេជ្រស្រីមុំដែរពាក់ព័ន្ធពីបទឆបោកលើទឹកប្រាក់ប្រមាណ៩៣៤.៩៦០ដុល្លារអាមេរិកដែលជនសង្ស័យបានប្រើប្រាស់មូលប្បទានបត្រអត់សាច់ប្រាក់ចំនួន៩សន្លឹក(សែកស្អុយ)ទាំងអស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ