• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៦ ព្រឹក

ឯកអគ្គរដ្ឋទូតចិនអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណ:យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យថាមពលព្រះអាទិត្យនិងបច្ចេកវិទ្យាICTរវាងក្រសួងរ៉ែ និងថាមពលកម្ពុជានិងក្រុមហ៊ុនHuwei

ភ្នំពេញ÷នៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២២ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១៧ខែវិច្ឆិកាលោកWang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិងលោកស៊ុយសែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យថាមពលព្រះអាទិត្យនិងបច្ចេកវិទ្យាICTរវាងក្រសួងរ៉ែនិងថាមពលកម្ពុជានិងក្រុមហ៊ុនHuawei។លោកឯកអគ្គរដ្ឋទូតចិនបានមានប្រសាសន៍ថាស្ថានភាពបច្ចុប្បន្នកំពុងប្រែប្រួលឥតឈប់ឈរនិងជំងឺកូវីដកំពុងតែយាយីទីផ្សារថាមពលអន្តរជាតិនៅតែបន្តការប្រែប្រួលហើយប្រព័ន្ធអភិបាលកិច្ចថាមពលសកលត្រូវបានកែសម្រួលយ៉ាងខ្លាំង។សន្ទុះលឿននៃការអភិវឌ្ឍន៍បច្ចេកវិទ្យាថាមពលដែលយកស្អាតប្រសិទ្ធភាពខ្ពស់និងនិរន្តរភាពជាគោលដៅហើយកាបូនទាបអគ្គិសនីនិងភាពឆ្លាតវៃបានក្លាយជានិន្នាការនៃការអភិវឌ្ឍ។ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសចិនបានពន្លឿនដំណើរការកាបូនទាបហើយវារីអគ្គិសនីវាយោអគ្គិសនីថាមពលព្រះអាទិត្យនិងអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរដែលកំពុងដំឡើងចំណាត់ថ្នាក់លេខ១លើពិភពលោកហើយបានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ថាមពលស្អាតជាសកល។

លោកឯកអគ្គរាជទូតចិនបានសង្កត់ធ្ងន់ថាឯកឧត្តមនាយករដ្ឋមន្ត្រីចិនLi Keqiangបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាកាលកាលពីសប្តាហ៍មុននិងបានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាហើយបានឈានដល់ការកំណត់កុងសុងស៊ីសសំខាន់ៗជាមួយកម្ពុជានិងអាស៊ានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បៃតងកាបូនទាប។ក្នុងនាមជាមិត្តដែកថែបភាគីចិននឹងផ្តល់អាទិភាពកុនុងការចែករម្លែកបទពិសោធន៍និងបច្ចេកវិទ្យាជាមួយកម្ពុជាជួយកម្ពុជាពន្លឿនសម្រេចបាននូវការអភិវឌ្ឍន៍បៃតងប្រកបដោយនិរន្តរភាព។សង្ឃឹមថាក្រុមហ៊ុនHuaweiនឹងគាំទ្រជំនាញដល់រាជរដ្ឋាភិបាលកម្ពុជាលើផ្នែកផែនការបច្ចេកវិទ្យានិងស្តង់ដារព្រមទាំងរួមចំណែកដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បៃតងកាបូនទាបរវាងចិននិងកម្ពុជា។លោកស៊ុយសែមបានបង្ហាញពីការងារនិងសមិទ្ធផលរបស់កម្ពុជាក្នុងវិស័យថាមពលក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានថ្លែងអំណរគុណដល់ភាគីចិនដែលបានផ្តល់ការគាំទ្រសន្តិសុខនិងការអភិវឌ្ឍន៍ថាមពលក្នុងប្រទេសកម្ពុជាហើយបានចង្អុលបង្ហាញថាកម្ពុជាបានចេញនូវផែនការអភិវឌ្ឍន៍ថាមពលថ្មីនាពេលថ្មីៗនេះហើយបានខិតខំបង្កើនសមាមាត្រនៃការប្រើប្រាស់ថាមពលស្អាតសង្ឃឹមថាសហការជាមួយភាគីចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បៃតងកាបូនទាបកម្ពុជារីករាយសហការជាមួយក្រុមហ៊ុនHuaweiដើម្បីអនុវត្តន៍អនុស្សរណ:ដែលបានចុះហត្ថលេខានៅថ្ងៃនេះបន្តពង្រីកអត្ថន័យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា។

លោកYao Yuyaបាននិយាយថាសមត្ថភាពនៃស្ថានីយ៍ថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាបច្ចុប្បន្នគឺមានចំនួន១៥%នៃចំនួនថាមពលផលិតសរុបក្នុងប្រទេសហើយសមាមាត្រនេះរក្សាបាននូវសន្ទុះកើនឡើងកម្ពុជាមានសក្តានុពលដ៏ធំមួយក្នុងការអភិវឌ្ឍន៍និងប្រើប្រាស់ថាមពលស្អាត។

ក្រុមហ៊ុនHuaweiរីករាយផ្តល់ជូនកម្ពុជាមានដូចជាផលិតផលបច្ចេកទេសទំនើបបំផុតប្រឹក្សាជំនាញជាន់ខ្ពស់បំផុតនិងបទពិសោធន៍ជាសកលដ៏សម្បូរបែបបំផុតដើម្បីជួយកម្ពុជាអភិវឌ្ឍន៍ថាមពលស្អាតនិងរួមចំណែកដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បៃតងកាបូនទាបរវាងចិននិងកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ