• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥៥ ល្ងាច

ក្រសួង៣រៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី៣នៅសណ្ឋាគារហ្គាឌិនស៊ីធីភ្នំពេញ

ភ្នំពេញ÷សេចក្តីជូនដំណឹង ចុះថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្តីពីការរៀបចំវរទិកាជាតិអេកូទេសចរណ៍ លើកទី៣ នៅសណ្ឋាគារ ហ្គាឌិនស៊ីធីភ្នំពេញ ដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២២ ក្រោមអធិបតីភាព លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានអចិន្ត្រៃយ៍(គ.ជ.អ.អ) លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.អ.អ)និងលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន(គ.ជ.អ.អ) ហើយពិធីបិទវេទិកា នឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត សភាចារ្ យអូនព័ន្ធមុនីរ័ត្ នឧបនាយករដ្ឋមន្ត្ រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ ចនិងហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា។ គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថាដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍(គ.ជ.អ.អ)នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី៣នាថ្ងៃទី២១_២២ខែវិច្ឆិកាឆ្នាំ២០២២នៅសណ្ឋាគារហ្គាឌិនស៊ីធីរាជធានីភ្នំពេញ។
ពិធីបើកវេទិកា នឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន(គ.ជ.អ.អ) លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍(គ.ជ.អ.អ) និងលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ មរុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន(គ.ជ.អ.អ)ហើយពិធីបិទវេទិកា នឹងប្រព្រឹត្តទៅ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្ យអូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អង្គវេទិកាថ្នាក់ជាតិលើកទី៣នេះ នឹងប្រព្រឹត្តទៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធគណ:អភិបាលរាជធានី_ខេត្តដែលជាសមាជិកគណ:កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍មន្ទីរជំនាញពាក់ព័ន្ធទាំង៣គឺទេសចរណ៍បរិស្ថានកសិកម្មរុក្ខាប្រមាញ់និងនេសាទតំណាងអង្គការជាតិអន្តរជាតិ និងដៃគូពាក់ព័ន្ធដែលធ្វើការងារពាក់ព័ន្ធ នឹងសហគមន៍តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស ផ្នែកឯកជន ប្រតិបត្តិការទេសចរណ៍សមាគមក្នុងវិស័យទេសចរណ៍និងភាគីពាក់ព័ន្ធនានាប្រមាណ៥០០នាក់។ អង្គវេទិកាលើកទី៣ នឹងដំណើរទៅដោយមានការរៀបចំជាបទបង្ហាញ និងកិច្ចពិភាក្សាបច្ចេកទេស(ភ្នំពេញPanel Discussion)ដោយមានការចូលរួមពី វាគ្មិនសំខាន់ៗ អញ្ជើញមកពី ភាគីសាធារណ:ផ្នែកឯកជន តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ដៃគូជាតិ និងអន្តរជាតិនិងភាគីពាក់ព័ន្ធនានា។ ប្រធានបទចំនួន២ នឹងត្រូវបានយកមកពិភាក្សាដែលរួមមាន÷ ភាពធន់ និងអនាគតនៃវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ក្នុងបរិបទគន្លងប្រក្រតីភាពថ្មី"ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍"។
អង្គវេទិកា នឹងមានការចុះហត្ថលេខាលើឯកសារសំខាន់ៗ មួយចំនួនរួមមាន÷ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី"ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ រវាងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន និងសហគមន៍ចំនួន៦ពិធីចុះហត្ថលេខាលើអនុស្សរណ:យោគយល់រវាង(គ.ជ.អ) និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា លើគម្រោងដែលមានឥទ្ធិពល(QIP)ទី៣ ស្តីពី"ការរៀប​ចំMobile App ដើម្បីផ្សព្វផ្សាយសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍"ពិធីចុះហត្ថលេខាលើអនុស្សរណ:យោគយល់រវាង(គ.ជ.អ.អ) និងអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល​(FACT)​សម្រាប់ភាពជាដៃគូ លើការជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ នៅតំបន់បឹងទន្លេសាប។ ពិធីចុះហត្ថលេខាលើអនុស្សរណ:យោគយល់រវាង​(គ.ជ.​អ.​អ)​និង​សហគ្រិនខ្មែរសម្រាប់"គម្រោងលើកកម្ពស់សកម្មភាពទេសចរណ៍និងអេកូទេសចរណ៍ក្នុងសហគមន៍សម្រាប់បណ្តាខេត្តភាគខាងជើងក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ពីវិបត្តិកូវីដ_១៩សម្រាប់ឆ្នាំ២០២២"ពិធីចុះហត្ថលេខាលើអនុស្សរណ:យោគយល់ ស្តីពី"ការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប"។ អង្គវេទិកា ក៏មានរៀបចំជាពិព័រណ៍ខ្នាតតូច ស្តីពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីបង្ហាញពីផលិតផល និងសមិទ្ធផលសំខាន់់ៗពាក់ព័ន្ធ នឹងការងារអភិវឌ្ឍន៍ផលិតផលទេសចរណ៍ទូទាំងប្រទេសរួមជាមួយព្រឹត្តិការណ៍ផ្សេងៗមួយចំនួនទៀត។ អង្គវេទិការំពឹងដាក់ចេញនូវសេចក្តីថ្លែងការណ៍ស្តីពី"ការអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ក្នុងបរិបទគន្លងប្រក្រតីភាព"នាឱកាសបិទវេទិកាដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសហគមន៍សចរណ៍ និងអេកូទេសចរណ៍ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត រួមចំណែកធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ដ៏សម្បូរបែបភាពទាក់ទាញខ្ពស់ប្រកបដោយគុណភាព។ 
អាស្រ័យហេតុនេះសូមសាធារណជននិងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាននិងចូលរួមតាមការគួរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ