• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥០ ព្រឹក

កម្ពុជា-ចិន សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជនបទ ក្នុងខេត្តចំនួន៦

ក្រសួងអភិវឌ្ឍជនបទ នៅថ្ងៃទី១៧វិច្ឆិកា បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ១១៦,៦៤ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៣,៤១ គីឡូម៉ែត្រ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា។បើតាមការបញ្ជាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទថា ទីតាំងសម្ពោធគឺស្ថិតនៅភូមិសារ៉ាយអណ្ដែត ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ការសម្ពោធនេះ ជានិមិត្តរូបតំណាងឲ្យផ្លូវក្នុងខេត្តគោលដៅទាំង ៦ គឺខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ របស់គម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ