• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៩ ល្ងាច

សម្តេចក្រឡាហោមសខេងអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួល ថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់

ភ្នំពេញ÷តាមប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានឲ្យដឹងថា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ(គ.ស.ហ)បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំលើកទី៥ របស់គ.ស.ហ.ដោយមានការអញ្ជើញចូលរួម ពីលោករដ្ឋមន្ត្រីក្រសួង_ស្ថាប័នពាក់ព័ន្ធប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)រដ្ឋលេខាធិការប្រចាំរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិនិងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ប្រធាន គសហ មានប្រសាសន៍ ស្វាគមន៍ថា កិច្ចប្រជុំនាពេលព្រឹកនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីលទ្ធផលនៃសេចក្តីសម្រេចរបស់មហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ(Financial Action Task Force_FATE)លើរបាយការណ៍ វឌ្ឍនភាពជុំទី១០ របស់កម្ពុជាព្រមទាំងដាក់ចេញនូវទិសដៅការងារ បន្តទៀតដើម្បីត្រៀមលក្ខណ:ឲ្យបានល្អ សម្រាប់ការចុះដោះស្រាយការងារនៅអំឡុង ខែមករា ឆ្នាំ២០២៣ខាងមុខ ដើម្បីសំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះ FATF នាពេលខាងមុខ។សម្តេចក្រឡាហោម ក៏បានលើកឡើងថា ផ្អែកតាមរបាយការណ៍បឋម ដែលសម្តេចទទួលបានជាបន្តបន្ទាប់ ពីធនាគារជាតិនៃកម្ពុជា និងអ្នកពាក់ព័ន្ធកម្ពុជាបានរៀបចំរបាយការណ៍វឌ្ឍនភាពជុំទី១០ របស់ខ្លួន និងបានដាក់ជូន FATF បានទាន់ពេលវេលា ដោយក្នុងរបាយការណ៍នេះ បានរំលេចឲ្យឃើញ ពីវឌ្ឍនភាពល្អប្រសើរប្រហាក់ប្រហែល នឹងវឌ្ឍភាពជុំទី៩ហើយមហាសន្និបាត FATFកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ កម្ពុជាបានអនុវត្តន៍ពេញលេញនូវផែនការសកម្មភាពទាំងអស់ដែលនៅសេសសល់ និងបានសម្រេចឲ្យមានការចុះធ្វើ On_site Visit នៅក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោមសខេង ប្រធានគ.ស.ហ បានបញ្ជាក់ថា ក្នុងនាមរដ្ឋាភិបាលកម្ពុជា និងក្នុងគ.ស.ហសម្តេចក្រឡាហោម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហការល្អ របស់គ.ស.ហ នៃក្រសួងស្ថាប័ន និងយុទ្ធសាស្ត្រពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំធ្វើការងារយ៉ាងសកម្ម ទាំងថ្ងៃទាំងយប់រហូតដល់សម្រេចបានលទ្ធផលជាវិជ្ជមាន ល្អប្រសើរជាបន្តបន្ទាប់នេះផងដែរ។

លើសពីនេះ សម្តេចក្រឡា ហោម ក៏បានបន្ថែមថា ការសម្រេចរបស់ FATF ឲ្យមានការធ្វើ On_site Visit សម្រាប់កម្ពុជា មិនត្រឹមតែជាជោគជ័យ ក្នុងជំហានដ៏សំខាន់មួយ សម្រាប់កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែជា ឱកាសមាសដ៏កម្រសម្រាប់កម្ពុជា ដើម្បីឈានខ្លួនទៅរកការដកចេញ ពីបញ្ជីប្រផេះដែលជាគោលចុងក្រោយ នៃបេសកកម្មរបស់គសហ។ សម្តេចបន្តថា ការចុះ On_site Visit នាពេលខាងមុខនេះ គឺជាដំណាក់កាលចុងក្រោយ នៅក្នុងក្របខណ្ឌនៃនីតិវិធីរបស់ FATF មុនសម្រេចដកកម្ពុជា ចេញពីបញ្ជីប្រផេះរបស់ខ្លួន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ