• ច័ន្ទ ២៩ មេសា ២០២៤ ០២:១៩ ព្រឹក

កម្ពុជាឈ្នះអង្ករល្អដាច់គេ ប្រចាំឆ្នាំ២០២២ ក្នុងវេទិការអង្ករពិភលោក នៅប្រទេសថៃ

ប្រទេសកម្ពុជា បានឈ្នះអង្ករល្អដាច់គេប្រចាំឆ្នាំ២០២២ នៅវេទិការអង្ករពិភលោក នៅទីក្រុងភូកេតប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា អបអរសាទរ ចំពោះអង្ករកម្ពុជាពូជ "ផ្ការំដួល" ដែលទទួលបានជ័យលាភីលេខ១ ក្នុងថ្ងៃនេះ ជា អង្ករល្អដាច់គេ លំដាប់ថ្នាក់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ។ នេះគឺជាលើកទី៥ ហើយ ដែលអង្ករកម្ពុជាបានទទួល ជ័យលាភី នេះ និង នាំមកនូវមោទនភាពសម្រាប់កម្ពុជា។ដោយឡែក ប្រធានសហពន្ធ័ស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន សូមអគុណ ដល់ ក្រុមការងារ សហព័ន្ធ ស្រូវអង្ករ កសិករ សមាជិក រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ក្រសួងកសិកម្ម ក្រសួងពាណិជកម្ម ដែលផ្តល់គំាទ្រផលិតអង្ករល្អដាច់គេ ដើម្បីចួលរួមប្រកួត និងនាំពានមកកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ