• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤៧ ល្ងាច

សន្តិភាពនិងកំណើនសេដ្ឋកិច្ច២ទសវត្សចុងក្រោយនេះអាចឲ្យកម្ពុជាបើកទំព័រថ្មីក្នុងនាមជារដ្ឋ អធិបតេយ្យ

អេហ្ស៊ីប÷លោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងថាដោយសារសុខសន្តិភាពស្ថិរភាពនយោបាយនិងកំណើនសេដ្ឋកិច្ច២ទសវត្សចុងក្រោយកម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាបទៅជាប្រទេសចំណូលមធ្យមកម្រិតទាបនិងកំពុងវិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ដែលប្រការនេះបានផ្តល់ឱកាសឲ្យកម្ពុជាបើកទំព័រថ្មីក្នុងនាមជារដ្ឋអធិបតេយ្យជាសមាជិកពេញមុខពេញមាត់នៃសហគមន៍ប្រជាជាតិក្នុងការចូលរួមទប់ស្កាត់វិបត្តិសកលនានា។

ថ្លែងក្នុងសន្និសីទកំពូលលើកទី២៧នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុកាលពីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២ទីក្រុងSharm el_Sheikhសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបលោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាបានមានប្រសាសន៍បន្តថាស្របពេលជាមួយគ្នានេះការប្រែប្រួលអាកាសធាតុកំពុងញាំញីដល់ដំណើរការអភិវឌ្ឍន៍ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តទ្រព្យសម្បត្តិនិងជីវិតមនុស្សសត្វ។

ជាការឆ្លើយតបកម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ២,៣%នៃផលិតផលក្នុងស្រុកសរុប(GDP)សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញការពារព្រៃឈើនិងរៀបចំលិខិតបទដ្ឋានគតិយុត្តគោលនយោបាយផែនការនានាជាអាទិ៍យុទ្ធសាស្ត្រអភិវឌ្ឍន៍រយ:ពេលវែងប្រកបដោយអព្យាក្រឹត្យកាបូននិងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តន៍អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុដែលនឹងរួមចំណែកគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពបើទោះជាមានការប្រែប្រួលអាកាសធាតុក្តី។លោកសាយសំអាល់បានអំពាវនាវឲ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ឲ្យបង្ហាញភាពជាអ្នកដឹកនាំនិងទទួលខុសត្រូវខ្ពស់ដោយបង្កើនមហិច្ឆិតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់និងបង្កើនវិធានការបន្សាំនឹងការប្រែប្រួលអាកាសធាតុជាពិសេសការប្តេជ្ញាចិត្តផ្តល់ថវិកា១០០ពាន់លានដុល្លារអាមេរិកដូចដែលបានសន្យាឲ្យបានលឿននិងជាក់ស្តែងនិងពន្លឿនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះដែរក្នុងនាមជាប្រធានអាស៊ានប្តូរវេនកម្ពុជាបានផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតងASEAN  Green Deal)ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីតម្រង់ទិសអាស៊ានឲ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍបៃតងនិងដោយចីរភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ