• ច័ន្ទ ២៩ មេសា ២០២៤ ០៣:១១ ព្រឹក

ហាមឃាត់ការចែកចាយឬលក់ឱសថគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

 

ភ្នំពេញ៖ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទំាងអស់ឲ្យបានជ្រាបថា៖

ក្រសួងសខាភិបាលពិនិត្យឃើញមានការចែកចាយនិងលក់ឱសថចំនួន៤មុខគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលដែលមានUNSIN:9.CLORPHENIRAMIN 4MGBOTTLE500TABS,M.PREDNISON BOTTLE 500 TABS,G.ASMACORT BOTTLE 900 TABS ANTUIG999 LA2MM GIBOBB អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថនិងច្បាប់ស្តីពិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឲ្យរាល់ការចរាចរឱសថនិងផលិតផលដែលមានគុណភាពក្នុងការបង្ការឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទសូមពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសមបកវេចខ្ចប់ហើយលតាបត្រដែលត្រឹមត្រឹមគឺមាន២ផ្នែក៖

១.ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរណនីហណឱសថ

២.ផ្នែកខាងក្រោមមានលេខបញ្ជិកាដូចមានគំរូភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទំាងអស់ឈប់ទិញនិងប្រើប្រាស់ឱសថCLORPHEIRAMIN 4MG,DEXAMETHASON,PREDNISON,ASMACORTFANGSTMUSUMANI CHUSIA:ឱសថទំាងនេះមិនអាចធានាបាននូវប្រសិទ្ធភាពគុណភាពនិងសុវត្ថិភាពបានឡើយហើយអាចជាឱសថក្លែងក្លាយបណ្តាលឲ្យប៉ះពាល់សុខភាពឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ក្រសួងសុខាភិបាលតម្រូវឲ្យបុគ្គលដែលចែកចាយនិងលក់ឱសថគ្មានលេខបញ្ជិកាខាងលើរួម

ទំាងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនំាចូលចែកចាយនិងលក់ឱសថខាងលើនេះជាបន្ទាន់។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយនិងលក់ឱសថគ្មានលេខបញ្ជិកានិងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយនិងលក់ឱសថដែលគ្មានលេខបញ្ជិកាសូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាននិងត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសំអាងសូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖០១២៣៥៥១៦១,០១២៩០៤៣៨៥,០១២៩៨៣៣៣៤,០១៧៦០៦៦៧០,០១២៩៨៣៣៣៤,០១៧៦០៦៦៧០,០១២៥៦២៤៤៦,០១៧៨៦៦៧៦០៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ