• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣៨ ល្ងាច

កែសម្រួលអនុក្រឹត្យលេខ១២៣អនក្រ.បកស្តីពីបែបបទសម្រាប់អនុវត្តន៍ចំពោះការអនុញ្ញាត ឲ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូលចេញនិងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ÷នៅព្រឹកថ្ងៃអង្គារ ៧រោចខែកត្តិក ឆ្នាំខាលចត្វាស័កពុទ្ធសករាជ២៥៦៦ត្រូវនឹងថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២នេះលោកនាយឧត្តមសេនីយ៍គៀតច័ន្ទថារិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអញ្ជើញបើកកិច្ចប្រជុំកែសម្រួលអនុក្រឹត្យលេខ១២៣អនក្រ.បក.ស្តីពីបែបបទសម្រាប់អនុវត្តន៍ចំពោះការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូលចេញនិងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកអគ្គនាយករងលោកប្រធាន_អនុប្រធាននាយកដ្ឋាននិងមន្ត្រីការិយាល័យនីតិកម្មនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។កិច្ចប្រជុំនេះក្នុងគោលបំណងកែសម្រួលបទបញ្ញត្តិនៃអនុក្រឹត្យនេះឲ្យមានសង្គតិភាពជាមួយនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមានព្រមទាំងចូលរួមចំណែកពង្រឹងវិស័យសន្តិសុខការគ្រប់គ្រងសុខសុវត្ថិភាពជនបរទេសនិងពង្រឹងប្រសិទ្ធភាពអនុវត្តន៍គោលនយោបាយទេសចរណ៍និងការងារ_ហត្ថពលកម្មជនបរទេសនៅព្រះរាជាណាចក្រកម្ពុជាតាមរយ:ការព្រាងដើម្បីដាក់ចេញនូវលក្ខខណ្ឌមួយចំនួនដែលចាំបាច់សម្រាប់ជនបរទេសដែលមានបំណងស្នើសុំឬស្នើពន្យារទិដ្ឋាការប្រភេទEដោយត្រូវភ្ជាប់មកជាមួយនូវលិខិតធានារ៉ាប់រងសុខភាពនិងការថែទាំព្យាបាលករណីគ្រោះថ្នាក់លិខិតបញ្ជាក់អំពីគោលបំណងនៃការស្នើសុំឬស្នើពន្យារទិដ្ឋាការលិខិតបញ្ជាក់អំពីអស័យដ្ឋានស្នាក់នៅនិងភស្តុតាងហិរញ្ញវត្ថុដែលសមស្របអាចស្នាក់នៅកម្ពុជាបាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ